CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ ៖ យុវសិស្សវ័យ ២១ ត្រូវបានចាប់ខ្លួន ខណៈនាំយកសត្វ ក្រពើកំណាច ចូលអាគារវិទ្យាល័យ

ព័ត៌មានអន្តរជាតិ ៖ ​​ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ  របស់គេហទំព័រសារព័ត៌
មានបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ឧសភា សប្តាហ៍កន្លង
ទៅនេះ  បានអោយដឹងថា  យុវសិស្សវ័យ ២១ ឆ្នាំម្នាក់ ឈ្មោះ ​ Shane Allen  ត្រូវបានក្រុម
មន្ត្រីជំនាញធ្វើការចាប់ឃាត់ខ្លួន  បន្ទាប់ពីគេបានយកសត្វក្រពើកំណា  ចមួយក្បាលចូល
ទៅអាគារសិក្សារបស់ខ្លួននៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។

លើសពីនេះ    ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែម  អោយដឹងផងដែរថា
ទន្ទឹមនឹងការរកឃើញសត្វក្រពើពិការជើងម្ខាងមួយក្បាលនេះ ក្រុមមន្ត្រីប៉ូលីសក៏បានរក
ឃើញនូវវេជ្ជបញ្ជាថ្នាំកញ្ឆាផងដែរ នៅក្នុងឡានជនជាប់ចោទវ័យ ២១ ឆ្នាំរូបនោះ។ យ៉ាង
ណាមិញ    បើយោងតាមអ្នកនាំពាក្យមកពីវិទ្យាល័យវិញ  ក៏បានអះអាងបន្ថែមពីលើនេះ
ផងដែរថា បើតាមការប៉ាន់ស្មាន មូលហេតុដែលនាំអោយ  Allen នាំយកក្រពើមួយក្បាល
នោះចូលវិទ្យាល័យ   វាអាចជាផ្នែកមួយនៃការធ្វើបទបង្ហាញ  តែការលើកឡើងនេះ  មិន
ទាន់មានភាពប្រាកដប្រជានៅឡើយនោះទេ។

គួររំឭកផងដែរថា      យុវសិស្សរូបនេះ​ ​ ក៏កំពុងតែរងការចោទប្រកាន់ទាក់ទិននឹងគ្រឿង
ញៀន  ហើយគេអាចប្រឈមមុខនឹងការចោទប្រកាន់ពីលើនេះទៀត  ខណៈពេលដែល
លោក  មិនមានអាជ្ញាប័ណ្ណផ្លូវការណាមួយ  ស្តីពីការរក្សាទុកនូវសត្វកម្រមួយនេះដោយ
ស្របច្បាប់ ស្របពេលដែលជនជាប់ចោទបានបញ្ជាក់ថា ក្រពើនេះ  គេបានខ្ចីពីមិត្តភក្កិ
តែប៉ុណ្ណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic