យានយន្ដ៖ ក្រុមហ៊ុន ហុងដា បានបង្ហាញស្នាដៃថ្មីមួយម៉ូដែលទៀត ដែលកំពុងតែពេញនិយមខ្លាំងក្នុងសង្គម ទីផ្សាររថយន្ដទំនើប ដែលនោះគឺ Honda Civic ស៊េរីឆ្នាំ 2015 ប្រពិន្ធម៉ាស៊ីន កូនកាត់ ( hybrid )។
ជាការបង្ហាញវត្ដមានលើគេហទំព័រពាណិជ្ជកម្ម ក្រុមហ៊ុន ហុងដា បានអះអាង និងឧទ្ទេសនាម ផលិតផលថ្មីរបស់ខ្លួន ដែលបានត្រៀមខ្លួនទុកតាំងពីចុងឆ្នាំ ២០១៤ មកម្ល៉េះ ហើយសម្រេចចេញលក់ក្នុងទីផ្សារនាដើមឆ្នាំ ២០១៥ ថាជារថយន្ដដែលមានភាព អស្ចារ្យ ប្លែក និង ទំនើប បើធៀបទៅនឹង ដៃគូរប្រកួតប្រជែងទាំងឡាយក្នុងទីផ្សារ។ Honda Civic ស៊េរីឆ្នាំ 2015 នេះ មិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងប្រើប្រព័ន្ធ ហាប្រ៊ីត ទៀតផង ដែលអាចជួយកាត់បន្ថយ ការចំណាយរបស់ អតិថិជន ។
Honda Civic ស៊េរីឆ្នាំ 2015 ប្រើសមាសភាព កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.៤ liter បញ្ជាដោយប្រអប់លេខអូតូ ស្មើនឹង ៦ លេខ ។ សម្រាប់សមាសភាពប្រើប្រាស់សាំងវិញ ម៉ូដែលនេះ ប្រើថាមពលសាំងអស់ចំនួន ១៧ គ.ម/លីត្រ ។ រីឯតម្លៃវិញ គឺចាប់ពី ២១០០០ ដល់ ២៣០០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 2015newhybridcars