RoyalBlue ក្រុមហ៊ុនកូរ៉េខាងត្បូងបានបញ្ចេញទូរស័ព្ទថ្មីមួយស្ថិតក្នុងត្រកូល Optimus
ប្រើប្រាស់ប្រូសេស៊ើរមានល្បឿន 1,2 GHz ដែលត្រូវបានគេវាយតម្លៃថាមានភាពអស្ចារ្យ
ជាងសេរីមុនៗដូចជា Optimus 2X ឬ Optimus 3D (ល្បឿន 1 GHz)។
Optimus Q2 បានត្រូវអភិវឍ្ឍពី Optimus Q ដែលបានបង្ហាញខ្លួនកាលពីខែមេសាឆ្នាំ២០១០
ប៉ុន្ដែវាមានរាងស្ដើងនិងស្រាលជាង។ផលិតផលនេះមានក្ដារចុច Qwerty បែបរុញ មានអេក្រង់
IPS ដូច iPad 2 ទំហំ៤ inch និងកម្រិតភ្លឺឡើងដល់ ៧០០ nit ស្មើនឹងបច្ចេកវិទ្យា NOVA និងលើ
Optimus Black។
ទូរស័ព្ទនេះ ប្រើប្រាស់ប្រព័ន្ធ Android 2.3 កាមេរ៉ា ៥ megapixel និងមានជំនួយ Wi-Fi Direct
ដែលជាឧបករណ៍ចែករំលែកទិន្នន័យផ្ទាល់ជាមួយគ្នា។
តាមគម្រោង Optimus Q2 នឹងត្រូវបានដាក់លក់នៅអ៊ឺរ៉ុប នាចុងខែនេះ ប៉ុន្ដែតម្លៃរបស់វាមិន
ទាន់ត្រូវបានប្រកាសឱ្យដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ា