CamNews

ព័ត៌មានអន្តរជាតិ 

ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ខ្បល់ព្យុះទីហ្វុងត្រូវបានគេរំពឹងទុកថា អាចនឹងបណ្តាលអោយមានគ្រោះ
ថ្នាក់ធម្មជាតិរអិលបាក់ដី នៅតាមបណ្តាខេត្តមួយចំនួនរបស់ប្រទេសចិន  ដូចជាខេត្ត Fujian
និងខេត្ត Zhejiang ជាដើម នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌
មានបរទេស chinadaily ។

អាជ្ញាធរដែនសមុទ្ររបស់ប្រទេសនេះ  បានចេញសេចក្តីថ្លែងការណ៍ប្រកាសអាសន្ន កាលពី
ថ្ងៃអាទិត្យម្សិលមិញនេះ ដល់ប្រជាពលរដ្ឋគ្រប់រូប អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់
ខណៈពេលបណ្តាខេត្តមួយចំនួន ដែលមានព្រំប្រទល់ដែនជាប់នឹងមាត់សមុទ្រនោះ ក៏កំពុង
តែប្រឈមនឹងការវាយប្រហារពីសំណាក់ខ្បល់ព្យុះទីហ្វុង Fitow ។

បន្ថែមពីលើនេះទៀត អាជ្ញាធរប្រចាំតំបន់ បានទទូចអោយក្រុមមនុស្ស ដែលមានវត្តមាននៅ
លើផ្ទៃទឹកសមុទ្រ ប្រញ៉ាប់ត្រលប់មកដីគោកវិញ ពីព្រោះថា ខ្បល់ព្យុះទីហ្វុងមួយនេះ  ពិតជា
មានឥទ្ធិពលខ្លាំងគ្រាន់បើ ពោលគឺ ទឹករលកអាចមានកំពស់ដល់ទៅ ២០ ម៉ែត្រ  និងអាចមា
នល្បឿនដល់ទៅ ១៨ គ.ម ក្នុងមួយម៉ោង ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលនេះ  បានអះអាងបន្ថែមអោយដឹងថា ជាមួយនឹង
ការត្រៀមបង្ការទុកមុននៃការមកដល់គ្រោះថ្នាក់ធម្មជាតិ ខ្បល់ព្យុះទីហ្វុងមួយនេះ រាល់ជើង
ហោះហើរ កន្លែងកំសាន្ត ក៏ដូចជា ការធ្វើដំណើរតាមផ្លូវរថភ្លើងឆ្លងកាត់ តំបន់ដែលអាចនឹង
មានគ្រោះធម្មជាតិ ត្រូវបានគេលុបចោល និងពន្យាពេល។

គួររំឭកផងដែរថា   ខ្បល់ព្យុះដ៏មានឥទ្ធិពលមួយនេះ  ត្រូវបានគេរំពឹងទុកថា  នឹងមកដល់ប្រ
ទេសចិន នាព្រឹកព្រលឹមថ្ងៃច័ន្ទនេះ ខណៈពេលយប់ថ្ងៃអាទិត្យ  កន្លងទៅ  ប្រទេសនេះ បាន
ប្រឈមនឹងការធ្លាក់ភ្លៀងមួយមេយ៉ាងធំ   ដែលនាំអោយមានការជម្លៀសប្រជាពលរដ្ឋប្រមា
ណជាង ២០០,០០០ នាក់ ទៅកាន់ទីទួល មានសុវត្ថិភាព ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

ដោយ ៖ សំណាង
ប្រភព ៖ chinadaily


Tags: Typhoon China Fitow Asia