CamNews

ព័ត៌មានអន្តរជាតិ 

បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover

ព័ត៌មានអន្តរជាតិ ៖ ជាការពិត កាលពីវេលាព្រឹកម្សិលមិញនេះ  ទំព័រសារព័ត៌មានកំសាន្ត
យើងខ្ញុំ      ធ្លាប់បានចេញផ្សាយរួចម្តងមកហើយ  ពោលគឺ មានចំណងជើងធំៗ បញ្ជាក់
យ៉ាងច្បាស់ថា វីដេអូល្បីពេញអ៊ិនធើណេត   ក្រុមម៉ូតូធំ  ព្រួតវាយរថយន្តទំនើប  Range
Rover
ដោយនៅក្នុងនោះ មានការចូលទស្សនាពីសំណាក់ទស្សនិកជនច្រើនគួរសម។

ដោយឡែក មកទល់នឹងវេលាថ្ងៃនេះ ជាមួយនឹងព័ត៌មានបន្ថែម ខណៈមានការចេញផ្សា
យពីគេហទំព័រសារព័ត៌មានបរទេសអោយដឹងថា​ បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន  ក្រោ
យ ពីគេបានបើកការវាយប្រហារយ៉ាងដំណំទៅលើបុរសជាអ្នកបើករថយន្តទំនើប Rang
Rover នៅពីមុខភរិយារបស់គេ និងនៅពីមុខកូនតូចវ័យមិនដល់ ៥ ឆ្នាំម្នាក់ផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះ និងត្រូវជាអ្នកបើករថយន្តទំនើប Range
Rover នោះ មានឈ្មោះថា Alexian  Lien  អមដំណើរជាមួយនឹងភរិយាឈ្មោះ  Rosalyn
បានបើកទៅបុកបុរសពីរនាក់ដោយអចេតនា ឈ្មោះ Christopher Cruz និងលោក Jer-
emiah Mieses បណ្តាលអោយរងរបួសធ្ងន់សន្លប់មិនទាន់បានដឹងខ្លួន ស្របពេលដែល
ជើងរបស់គាត់ត្រូវបានគេរំពឹងទុកថា  នឹងមិនមានឱកាស ក្នុងការអាចដើរបានសាជាថ្មី
ទៀតនោះទេ។ ករណីបើកពារគ្នា ដោយអចេតនាមួយនេះ បានកើតមានឡើងអំឡុងពេ
លនៃការជិះម៉ូតូជាក្រុមរបស់ពួកគេ។

អាន ៖ - វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

ដោយមានការខឹងសម្បារហើយនោះ   ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំទាំងនោះ    បាន
នាំគ្នាវាយលោក Alexian  អោយរងរបួសយ៉ាងដំណំរហូតដល់ថ្នាក់ដេកពេទ្យ  ដោយនៅ
ក្នុងនោះ លោក Christopher Cruz ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួនការបង្ក
ជាគ្រោះថ្នាក់ ដោយមិនបានគិតមុខក្រោយ ការបើកបរដោយគ្មានការប្រុងប្រយ័ត្ន ក៏ដូច
ជា ការគំរាមគំហែងអោយមានហានិភ័យទៅនឹងសុខាមាលភាពក្មេងតូចជាដើម៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត
ស្ទើរតែទាំងស្រុង

ដោយ ៖ សំណាង
ប្រភព ៖ ដឹមីរ័រ


Tags: Manhattan New York USA US United State