CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

ព័ត៌មានអន្តរជាតិ    ៖   បុរសដែលជាអ្នកបើររថយន្តទំនើប Range Rover ត្រូវបានរក
អោយឃើញថា   បានរងនូវការវាយប្រហារ​​  ពីសំណាក់ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំ
ក្រោយពីកើតមានជម្លោះរឿងជិះប៉ះគ្នា    នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពី
គេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។

ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីខាងលើនេះបាន
កើតឡើងនៅឯសង្កាត់ Manhattan ក្រុងញ៉ូវយ៉ក   សហរដ្ឋអាមេរិក ។  ដោយឡែក បើ
និយាយពីសកម្មភាពនៃការប៉ះទង្គិចមួយនេះ   ត្រូវបានថតជាប់ទាំងស្រុង  ពីសំណាក់
កាម៉េរ៉ាសុវត្ថិភាពដែលបានបំពាក់ជាប់ទៅនឹងមួកការពារសុវត្ថិភាព។

ដោយនៅក្នុងនោះ  បុរសជាអ្នកបើករថយន្តទំនើប  Range Rover លោក Alexian Lien បានផ្តល់ជាកិច្ចសម្ភាសន៍ដល់មន្រ្តីប៉ូលីសអោយដឹងថា ជាដំបូង គាត់បានបើករថយន្ត
ទៅបុកនឹងគ្នារបស់ពួកគេ ដែលកំពុងតែធ្វើដំណើរជាក្រុមនៅតាមដងផ្លូវ ដោយមានកា
រភ័យខ្លាច  ថានឹងអាចមានហានិភ័យដល់ភរិយារបស់ខ្លួន  ក៏ដូចជាកូនតូចវ័យតិចជាង
៥ ឆ្នាំធ្វើដំណើរនៅក្នុងឡាននោះ គាត់ក៏បានបន្ថែមល្បឿនបំណងធ្វើការរត់គេចខ្លួន តែ
ជាអកុសលដំណើរដើមរឿង ក៏កាន់តែអាក្រក់ឡើង។

ជាចុងក្រោយ ដោយមិនអាចធ្វើដំណើរបន្តទៅមុខបានខណៈមានការបិទផ្លូវពីសំណាក់
រថយន្តផ្សេងទៀតនៅខាងមុខ ដោយមានការឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ វាគឺជាឱ
កាសដ៏ ល្អមួយក្នុងការបញ្ជេញកំហឹងរបស់ក្រុមមនុស្សដែលជាអ្នកជិះម៉ូតូធំ ដោយនៅ
ក្នុងនោះ បានចុះវាយរថយន្ត Range Rover ទាំងកម្រោលតែម្តង។

 

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីផ្ឡូវការរបស់ក្រុមមន្រ្តីប៉ូលីសអោយដឹងថាជាមួយ
នឹងការកើតមានឡើងនូវជម្លោះលើកនេះ បុរសម្នាក់ ជាអ្នកជិះម៉ូតូ ដែលត្រូវបានរថយន្ត
ពារកាលពីដំបូងនោះ ត្រូវបានរបួសមុខ និងដៃជើងជាដើមដោយនៅក្នុងនោះ គេបានប
ញ្ជូនទៅកាន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ  ។  ពុំមាននរណាម្នាក់ត្រូវបានចាប់ឃាត់
ខ្លួននោះទេ ខណៈពេលដែលករណីមួយនេះក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើប
អង្កេត ថាតើវាកើតឡើងអោយពិតប្រាកដយ៉ាងដូចម្តេច។

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងប្លែកៗមួយចំនួនផ្សេងទៀត មាននៅខាង
ក្រោម ៖

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត
ស្ទើរតែទាំងស្រុង

- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិ
ភពលោក

ដោយ ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Manhattan New York USA US United State