CamNews

យល់ដឹង 

វិធីសាស្ត្រ​ទាំង​៩យ៉ាង ដើម្បី​ជួយ​ធ្វើ​ឲ្យ​អាជីវកម្ម របស់​អ្នកទទួលបាន ជោគជ័យ

ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មមួយ នាពេលបច្ចុប្បន្ននេះ អ្នកត្រូវតែចេះបត់បែនតាមកាលៈទេសៈ មានផែនការច្បាស់លាស់ និងចេះអភិវឌ្ឍន៍ជំនាញរបស់ខ្លួន ឲ្យកាន់តែមានភាពប្រសើរទ្បើងថែមទៀត ។ មនុស្សជាច្រើនតែងតែគិតថា ដើម្បីទទួលបានជោគជ័យ នៅក្នុងការធ្វើអាជីវកម្មនោះ គឺពិតជាលំបាកខ្លាំងណាស់សម្រាប់ពួកគេ ព្រោះត្រូវការចំណាយពេលវេលា កម្លាំង និងដើមទុនជាច្រើន ដើម្បីធ្វើវា ។

ទាំងនេះ គឺគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដើម្បីអាចឈានទៅរកភាព ជោគជ័យនៅក្នុងអាជីវកម្មបាន ។ ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង៩យ៉ាង ដើម្បីជួយធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ៖

១. ត្រូវចេះរៀបចំខ្លួនឲ្យបានរួចរាល់
ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវកម្មមួយ អ្នកត្រូវតែចេះរៀបចំខ្លួនរបស់អ្នក ឲ្យបានរួចរាល់ទុកជាមុន សម្រាប់ភារកិច្ចដែលអ្នក ត្រូវធ្វើជាបន្តបន្ទាប់ ព្រោះការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកសម្រេចបាននូវការងារយ៉ាងពេញលេញ និងមិនមានភាពបរាជ័យ នោះទេ ។

២. រក្សាកំណត់ត្រាលម្អិត
ការចេះរក្សាកំណត់ត្រាឲ្យបានល្អិតល្អន់ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយធ្វើឲ្យអ្នកដឹងអំពីតុល្យភាពនៃហិរញ្ញវត្ថុរបស់អ្នក សម្រាប់ការចំណាយ និងចំណូលឲ្យបានច្បាស់លាស់ ក្នុងការជួយធ្វើឲ្យអ្នកដឹងអំពីបញ្ហា ដែលអ្នកត្រូវប្រឈម និងការស្វែងរកដំណោះស្រាយទាន់ពេល ដើម្បីជៀសផុតពីអាជីវកម្មដួលរលំ ។

៣. ត្រូវចេះធ្វើការប្រកួតប្រជែង
ប្រសិនបើអ្នកចង់ដឹងអំពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួនឯងនោះ លុះត្រាតែអ្នកចេះធ្វើការប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃ ដោយការប្រកួតប្រជែង ព្រោះដើម្បីឲ្យដឹងច្បាស់ថា តើកត្តាអ្វីខ្លះដែលធ្វើឲ្យអាជីវកម្មរបស់អ្នក ពុំមានភាពរីកចម្រើនលូតលាស់ដូចគេ ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យអ្នកអាចសិក្សាស្វែងយល់ និងបង្កើននូវសមត្ថភាពរបស់ អ្នកបន្ថែមទៀត ។

៤. ដឹងច្បាស់អំពីហានិភ័យ
គន្លឹះដ៏សំខាន់បំផុតក្នុងការជួយធ្វើឲ្យអ្នកទទួលបានភាពជោគជ័យទៅលើអាជីកម្មនោះ គឺអ្នកត្រូវតែដឹងឲ្យបានច្បាស់អំពី ហានិភ័យអ្វីខ្លះ ចំពោះអាជីវកម្មរបស់អ្នក ដើម្បីអាចបណ្ដុះអាជីវកម្មអ្នកឲ្យមានភាពរីកចម្រើនបាន ។ ហេតុផលល្អបំផុតនោះ គឺអ្នកត្រូវតែសួរសំណួរខ្លួនឯងថា តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យអាជីវកម្មអ្នកដួលរលំនោះ? ប្រសិនបើអ្នករកចម្លើយឃើញ អ្នកនឹងអាចដឹងអំពី វិធីសាស្រ្តក្នុងការធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យហើយ ។

៥. ចេះមានគំនិតច្នៃប្រឌិត
ការចេះច្នៃប្រឌិត និងការទទួលយគំនិតថ្មីៗ មកអភិវឌ្ឍន៍លើអាជីវកម្មរបស់ខ្លួនឯងនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយធ្វើឲ្យអាជីវកម្មមានភាពរីកចម្រើន និងកាន់តែមានភាពប្រសើរទ្បើងថែមទៀត ។

៦. បន្តការយកចិត្តទុកដាក់
អ្នកត្រូវចងចាំថា ការធ្វើអាជីវកម្មមួយថ្ងៃ មិនមែនថា អាចឲ្យអ្នកទទួលបានជោគជ័យភ្លាមៗនោះទេ ព្រោះវាត្រូវការពេលវេលា យូរណាស់ ដើម្បីអាចឲ្យអតិថិជនដឹង និងស្គាល់ថា អ្នកជានរណាគេនោះ ។ ហេតុដូចនេះ អ្នកត្រូវតែបន្តការយកចិត្តទុកដាក់ជាមួយ នឹងអាជីវកម្មរបស់អ្នកឲ្យបានម៉ត់ចត់ ។

៧. ត្រូវខិតខំប្រឹងប្រែងធ្វើការងារ
អ្នកត្រូវតែដឹងថា ការបើកអាជីវកម្មមួយ មិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់ការធ្វើវានោះ ព្រោះតម្រូវឲ្យអ្នកយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចសម្រេចគោលដៅដ៏ជោគជ័យមួយនេះបាន ។

៨. ផ្តល់ជូននូវសេវាកម្មដ៏ពិសេសសម្រាប់អតិថិជន
ពិតណាស់ដែលថា អាជីវកម្មមួយអាចទទួលបានជោគជ័យ និងរលូនទៅមុខបានយ៉ាងរហ័សនោះ គឺដោយសារការបម្រើសេវា កម្មដ៏ពិសេសជូនដល់អតិថិជនគ្រប់ៗរូប ។ ហេតុដូចនេះ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានការគ្រាំទ្រពីអតិថិជន និងធ្វើឲ្យពួកគេមកម្ដងហើយ រីករាយនឹងមកម្ដងទៀត ។

៩. ត្រូវតែមានភាពម៉ឹងម៉ាត់
ដើម្បីអាចជួយឲ្យអ្នកឈានទៅរកជោគជ័យនៅក្នុងអាជីវកម្មបាន អ្នកត្រូវតែមានទម្លាប់ដ៏ល្អ សម្រាប់ជាគំរូដល់បុគ្គលិក ជាពិសេសអ្នកត្រូវមានភាពម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះភារកិច្ចរបស់ខ្លួន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh