CamNews

ព័ត៌មានអន្តរជាតិ 

៤ នាក់ស្លាប់ នៅនឹងកន្លែង ២២ នាក់របួស ខណៈបុរសម្នាក់ ដេញចាក់ស្រស់ៗ​ ក្រោយកម្រោលចូល រថភ្លើងចេញចោល

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច អោយដឹងថាយ៉ាងហោច ណាស់មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២២ នាក់ផ្សេងទៀត  បានទទួលរងរបួសធ្ងន់ និង ស្រាល ក្រោយពីមានករណីវាយប្រហារ ដោយដេញចាក់ស្រស់ៗ ពីសំណាក់ បុរសវ័យក្មេង​មួយ រូប នៅឯស្ថានីយ៍រថភ្លើង ក្រោមដីមួយកន្លែង ក្នុងក្រុង តៃប៉ិ ប្រទេស តៃវ៉ាន់ ។

គួររំឭកថា វិនាទីនៃការវាយប្រហារដេញចាក់ស្រស់ៗ បានកើតឡើង ដោយមានចន្លោះពេលដល់ទៅ ២០ វិនាទី នៅឯស្ថានីយ៍រថភ្លើង Longshan Temple Station ក្នុងក្រុង តៃប៉ិ ពោលអាចកើតឡើងទៅ បាន បន្ទាប់ពីរថភ្លើង របស់ជនដៃដល់ ដែលបម្រុងនឹងជិះនោះ បានចាកចេញចោល ។

ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់ មន្រ្តីប៉ូលីស      ប្រចាំកន្លែងកើតហេតុ ដោយបានចាប់ ឃាត់ខ្លួនគាត់ និងយកទៅធ្វើការឃុំឃាំង រង់ចាំការសាកសួរចម្លើយ  ថាតើ  មូលហេតុអ្វីបានជា គាត់ បែកគំនិតទៅធ្វើយ៉ាងដូច្នេះ ហើយអ្វីដែលគេបានដឹងជាជំហានដំបូង នោះគឺបុរសជាជនដៃដល់ខាង លើអាចនឹងស្ថិតនៅក្នុងស្ថានភាព ស្រវឹង ខណៈគាត់មានឈ្មោះថា Zheng  ។     ដោយឡែក ជនរង គ្រោះក្នុងករណីវាយប្រហារលើកនេះ ត្រូវបានអាជ្ញាធរ បញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដែលមាន ទីតាំង នៅក្បែរបំផុត ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Taiwan