CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ សម្លាប់មនុស្សរង្គាល ស្រស់ៗដូចថតរឿង ស្លាប់ ៤ នាក់ របួសរាប់សិបនាក់ នៅស្តង់លក់ម្ហូបអាហារ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស  អឺរ៉ូញូវ កាលពីពេល កន្លងទៅនេះអោយដឹងថា មនុស្សច្រើនគ្នាដល់ទៅ ៤ នាក់ ត្រូវបានសម្លាប់ ខណៈ   ជនរងគ្រោះ រាប់សិប នាក់ផ្សេងទៀត របួស ធ្ងន់ និង ស្រាល បន្ទាប់ពីមានករណីវាយប្រហារ យ៉ាង សាហាវ នៅឯភាគខាងលិច តំបន់ សិនជាំង ប្រទេសចិន ។

ដោយឡែក សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋចិន អោយ   ដឹងថា ក្រុម  ឧក្រិដ្ឋជនទាំង ១១ នាក់ ដែលបានបើកការវាយប្រហារនោះ ពួកគេក៏ស្ថិតនៅក្នុងចំណោម  ជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ៤ នាក់ ដូចគ្នាដែរ ។ គួររំឮកថា ក្រុមឧក្រិដ្ឋជន បានបើកយានជំនិះរបស់ខ្លួន បោលចូល តូបលក់ម្ហូបអាហារទាំង កម្រោល រួចធ្វើការបំផ្ទុះឡើង នូវសព្វាវុធ ក៏ដូចជាគ្រឿងផ្ទុះផ្សេងៗ និងចាក់សម្លាប់មនុស្សរង្គាលស្រស់ៗ ថែមទៀតផង ។

របាយការណ៍ បញ្ជាក់អោយដឹងថា តំបន់នេះ ជាញឹកញាប់រងនូវការវាយប្រហារ ខណៈមានភាពចលាចល កើតចេញពីភាពតានតឹងរវាង ក្រុមជនជាតិចិន ដើមភាគតិច Han   ក្រុម  Muslim Uighurs និយាយភាសា Turkic ខណៈពួកគេបានបញ្ជាក់ថា ពួកគេត្រូវបានគេរើសអើង ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong