CamNews

ព័ត៌មានអន្តរជាតិ 

ជាសម្រង់ អត្ថបទ សារព័ត៌មានរំជួលចិត្ត ស្រក់ទឹកភ្នែក ញ៉ាំង អោយមេដឹកនាំ ពិភពលោក ចូរកុំព្រងើយ កន្តើយ

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ជាមួយនឹងសម្រង់អត្ថបទសារព័ត៌មាន   រូបភាពខាងក្រោមនេះ សរ បញ្ជាក់ អោយឃើញពីស្ថានភាព អាក្រក់បំផុត អាណិតខ្លោចចិត្ត ទៅលើក្រុមក្មេងៗ ក្រោយពីមានការ ប៉ះទង្គិច និងជម្លោះ នៅតំ​បន់ហ្គាសា ប្រទេស ប៉ាឡេស្ទីន ជាមួយនឹងអ៊ីស្រាអ៊ែលក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ ។

តាមការអោយដឹងពី ទំព័រសារព័ត៌មាន រដ្ឋ  ចិន  ស៊ិនហួរ គូសបញ្ជាក់អោយដឹងថា ជាមួយនឹងរូបភាព ខាងក្រោមនេះ គឺជាទិដ្ឋភាព រួម នៃក្រុមមនុស្ស ដែលជាជនជាតិ  ប៉ាឡេស្ទីន  បាន មក   ប្រមូលផ្តុំគ្នា នៅជុំវិញសាកសព ក្មេងប្រុស ៤ នាក់ មកពីគ្រួសារដុតនំមួយ នៅឯវិហារ មុននឹង ប្រារព្ធកម្មវិធីបុណ្យ សពរបស់ពួកគេ នៅក្នុងទីក្រុង ហ្គាសា កាលពីថ្ងៃទី ១៦ កក្កដា ២០១៤ ម្សិលមិញនេះ ។

គួររំឭកថា យន្តហោះចម្បាំង មួយគ្រឿងថ្មី របស់ប្រទេស អ៊ីស្រាអែល  បានធ្វើការវាយប្រហារ តាមអា កាសមកលើ តំបន់ ហ្គាសា ភាគខាងលិច ដោយនៅក្នុងនោះ បានសម្លាប់ ក្មេងៗ​ ប៉ាឡេស្ទីន ចំនួន ៤ រូបនិងច្រើនជាង ១០ នាក់ ផ្សេងទៀត   រងរបួស អំឡុង ពេល ដែលពួកគេ មានវត្តមាន នៅតាមតំបន់ ឆ្នេរ តំបន់ ហ្គាសា នេះបើយោងតាម សម្តីសាក្សី ៕

-អាន៖ ក្រោយសម្លាប់មនុស្ស រង្គាល UN កោះហៅ អ៊ីស្រាអែល មកប្រជុំជាបន្ទាន់ ខណៈ តម្រូវ អោយមានបទឈប់បាញ់ នៅ ហ្គាសា

-អាន៖ ពលរដ្ឋ ស៊ីវិល រាប់រយនាក់​ ស្លាប់នៅតំបន់ ហ្គាសា ខណៈ ពុំមានសញ្ញាណ ថាអ៊ីស្រាអែល ឈប់វាយប្រហារ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news World news Israel Gaza Rocket