CamNews

រថយន្ត 

ម៉ូដែល Hyundai Tucson 2016 របស់ប្រទេស កូរ៉េ ទំនើបហើយ តម្លៃថោក សមរម្យ

យានយន្ដ៖ អស់រយៈកាលជាច្រើនជំនាន់ផងដែរហើយ ជាមួយម៉ូដែល Hyundai Tucson ​របស់ក្រុមហ៊ុន  Hyundai ដែលទទួលបានការគាំទ្រច្រើន​ ទាំងក្នុង នឹងក្រៅប្រទេស​ ។ ទន្ទឹមនឹងការរីកដុះដាលលឿន​យ៉ាងដូច្នេាះ ក្រុមហ៊ុន ក៏បានកាន់តែបន្ថែមនូវ ការខិតខំប្រឹងប្រែងមួយកំរិតទៀត សម្រាប់ជោគជ័យ ក្នុងឆ្នាំថ្មីខាង​មុខនេះផងដែរ នោះគឺ Hyundai Tucson 2016 ។ 

Hyundai Tucson 2016 ត្រូវបាននិមិទ្ធរូបរាងចេញមកជាស្ថារពរហើយ ខណៈដែរ ម៉ូដែលមួយនេះ បាន​ជោគ​​ជ័យលើទីផ្សារប្រកួតប្រជែងអស់រយៈពេល ៤ ជំនាន់ផងដែរ ។ ទម្រង់នៃការរចនាម៉ូត របស់ ម៉ូដែលដ៏​ទំនើប​មួយនេះ បានត្រូវ លាតត្រដាងចេញមក ពីក្ដីស្រម៉ៃទាំងស្រុងរបស់ប្រិយមិត្ដគាំទ្រ ដែលពេញនិយម ជក់ចិត្ដ​ ដិតអារម្មណ៍ជាមួយម៉ូដែលនេះណាស់ ។ លក្ខណៈខាងក្រៅដ៏ស្រស់ សង្ហារបស់ ម៉ូដែលមួយ​នេះ មិនត្រឹម​តែ​អាចទាញការចាប់អារម្មណ៍តែមួយមុខនោះទេ ថែមទាំងនឹងក្លាយជាបំណងប្រាថ្នាតែ​មួយគាត់ ខណៈដែល បានឃើញរួចម្ដងទៅហើយ ។ មិនត្រឹមតែ រូបសម្រស់ខាងក្រៅតែមួយមុខនេាះ ទេនៅ​មានលក្ខណៈសម្បត្ដិ​ខាងក្នុងទៀតផងនោះ ដែលបានបង្កប់មកជាមួយ នូវសមត្ថភាពម៉ាស៊ីន តូចល្មម សាក​សម នៃទម្រង់រថយន្ដ​តែម្ដង។ 

លក្ខណៈសម្បត្ដិខាងក្នុង Hyundai Tucson 2016 ប្រើសមាសភាព​កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ស៊ីយោប្រេង ២.០ liter ត្រូវនឹងទំហំកម្លាំង​ម៉ាស៊ីន ១៦៤ សេះ ប្រអប់លេខ អូតួ / ប្រអប់លេខដៃ ដល់ទៅ ៦​លេខ អាចរត់​បានល្បឿនដល់ទៅ ១៦០ គ.ម/ម៉។ សម្រាប់តម្លៃវិញគឺ ២២០០០ ដុល្លារ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle 2016 Hyundai Tucson