CamNews

ម៉ូតូ 

កូនចៅជំនាន់ក្រោយ និនចា ២០១៥ គឺ Kawasaki Ninja 300 ABS

មកដល់ថ្មីទៀតហើយ Kawasaki Ninja 300 ABS​ ២០១៥ ពិតជាស្រស់ស្អាត ។ តើលោក​អ្នក​ស្គាស់​គ្រួសារ Ninja ហើយ​ឬនៅ ? តើអស់រយៈពេលយូយ៉ាងណាដែរ ដែលគ្រួសារ Ninja បាន​ចូល​អុក​ឡុក​ពិភពម៉ូតូធំ ប៉ុន្ដែ​ខណៈពេលនេះ​ក្រុមហ៊ុនសូមណែនាំ Ninja ជំនាន់ក្រោយថ្មីមួយទៀតគឺ Kawasaki Ninja 300 ABS​ ស៊េរី 2015 ។ 

កំណែរទម្រង់បច្ចុប្បន្នភាពពិតជាស្មានមិនដល់ថា  Kawasaki Ninja 300 ABS អាច​បង្ហាញ​ខ្លួន​ជា​មួយ​និងរូប​រាងម៉ូតួស្ពត គ្របដណ្ដប់ដោយបច្ចេកវិទ្យាយ៉ាងទំនើប​ បំផុស​ឡើង​ក្នុង​សណ្ឋាន​មួយ​ដោយ​គ្មានការសង្ស័យ​ឡើយថា ជាលំដាប់ថ្នាក់ម៉ូតូធំ។ សម្រាប់ជំនាន់ ២០១៥ នេះ  Kawasaki Ninja 300 ABS បាន​ត្រូវ​រចនា​ឡើង​​​នូវព៌ណសម្បុរ​ផ្លេកចែងចាំង​ កំពុងស្ថិតក្នុងការពេញនិយម។ រួបរាង​ស្រស់​សង្ហា​គួប​ផ្សំនឹង​ត្រកូល​និនចាទៀត​នោះ  Kawasaki Ninja 300 ABS ពឹង​ផ្អែក​លើស​មាស​ភាពកម្លាំងម៉ាស៊ីន ២៩៦ សេសេ​ និង ៦ លេខ ដោយ​រត់បានកម្រិតល្បឿនប្រហែល ១៧០ គ.ម​ ក្នុងមួយម៉ោង។​ រីឯតម្លៃវិញគឺ ៥២៩៩ ដុល្លារ មានបណ្ណធានា ១ ឆ្នាំ។​​

ទាំងនេះគឺជាក្ដីរំពឹងទុកយ៉ាងស្អិតបំផុត ដោយមិនអាចផ្ដាច់ចេញបានជាមួយនិង Kawasaki Ninja 300 ABS​ ២០១៥ ពិតជាអាចធ្វើឲ្យអ្នកប្រើអារម្មណ៍ពិតលើទំនុកចិត្ដនៃការធ្វើដំណើរ៕












ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖​ Topspeed 

 



 


Tags: Vehicle Kawasaki Ninja 300 ABS​ 2015