CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ប៉ូលីស តាមស្វែងរក ឪពុកម្តាយ ទារកទាំង ១១ នាក់ ដែលបានជួយសង្គ្រោះ ចេញពីការជួយដូរមនុស្ស (ទារក)

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ មកពីភាគខាងត្បូងប្រទេសចិន ពោល មកពីខេត្ត Yunnan កំពុងតែប្រកាស ស្វែងរកក្រុមគ្រួសារ ក៏ដូចជា ឪពុកម្តាយ ទារកទាំង ១១ នាក់ ដែលបានជួយសង្គ្រោះ  ចេញពីការជួយដូរ ទារក នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

ប្រភពដដែលបន្តអោយដឹងថា ប៉ូលីសក្រុង Kunming បានធ្វើការចេញផ្សាយ ជាមួយនឹងសន្លឹករូបថតទា រកតូចទាំងអស់ ទៅកាន់ភ្នាក់ងារសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ   ជាមួយនឹងក្តី​សង្ឃឹមថាអាចរកឃើញ ក្រុមគ្រួសារ ក៏ដូចជា អាណាព្យាបាល របស់ពួកគេវិញ ។  ដោយឡែក សេចក្តីរា យការណ៍ក៏ធ្លាប់បញ្ជាក់បានអោយដឹងផងដែរថា ទារកមួយចំនួនធំ ភាគច្រើន ត្រូវ      បានលក់ចេញទៅ អោយក្រុមឈ្មួញ ពីសំណាក់ឪពុកម្តាយរបស់ពួកគេផ្ទាល់តែម្តង ។


របាយការណ៍ អះអាងអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៣២ នាក់ត្រូវបានចាប់     ឃាត់ខ្លួនជាបន្ត បន្ទាប់ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ ជួយដូរមនុស្ស (ទារក) ដោយនៅក្នុងនោះ    បេក្ខភាព ជនជាប់ ចោទភាគច្រើន គឺមានទំនាក់ទំនងនឹងគ្នា អាចជាសាច់ញាត្តិ និង មិត្តភក្កិជិតស្និទ្ធ  ជា ដើម ខណៈពួកគេ ទាំងអស់គ្នា មកពីក្រុងតែមួយ ក្រុង Yunnan ។ ជារួម ចំនួនសរុបនៃ ការជួយដូរទារកចុងក្រោយនេះមាន ដល់ទៅ ២១ នាក់ ខណៈមួយចំនួនតូច មានការទិញចេញពីខេត្ត Shandong, Fujian និង ខេត្ត Henanជា ដើម ។


ក្រុមគ្រួសារ ក៏ដូចជា អាណាព្យាបាលរូបណា ត្រូវបានអាជ្ញាធរ រកឃើញថាមានការជួញដូរទារកនោះ ត្រូវ ពិន័យដោយបង់ជាសាច់ប្រាក់ដល់ទៅ ១០,០០០ យ័នខណៈទារកតូចជាទូទៅត្រូវបានលក់ជាបន្តបន្ទាប់ ដល់ទៅ ១០ ដង ស្របពេលដែលតម្លៃខ្លួនរបស់ពួកគេបានកើនដល់ ១៤០,០០០ យ័ន ។ គួររំឮកថាក្រុម ទារកតូច ដែលត្រូវបានជួយសង្គ្រោះពីការជួញដូរលើកនេះ ភាគច្រើនពួកគេមានអាយុ   ស្របាលនឹងគ្នា ពោលមានអាយុប្រមាណជាង ៨ ខែ ។ គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ ២០១២ កន្លង  ទៅនេះ អាជ្ញាធរប្រ ទេសចិន បានលេងចំណាត់ការក្តៅ ដោយបានកំចាត់ក្រុមជួញដូរទារក ដល់សកម្មដល់ទៅ  ២ ក្រុម ចាប់ បានជនសង្ស័យ និងជនជាប់ចោទបានលើសពី ៨០០ នាក់ និងបានជួយសង្គ្រោះទារក   អោយមានសេរី ភាពឡើងវិញ បាន ១៨១ នាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong