CamNews

រថយន្ត 

Subaru Forester TS 2015 ត្រៀមខ្លួនរួចជាស្រេច ជាមួយទំនើបភាព សម្រាប់ឆ្នាំ ២០១៥

យានយន្ដ៖ បច្ចុប្បន្នសន្ទុះកើនឡើងនៃបច្ចេកវិទ្យានៅលើពិភពលោក មានការរីកចម្រើនជាខ្លាំង ជាពិសេស ដំណើរប្រតិបត្ដិការណ៍របស់សហគ្រាសផលិតរថយន្ដទំនើបៗ ដែលស្ទើតែមិនអាចកត់សំគាល់​បាន យ៉ាងណាមិញដូចជា ក្រុមហ៊ុនរថយន្ដ Subaru ដែលនឹងនាំលោកអ្នកឲ្យឈានទៅដល់​ភាពទនើប ទាន់សម័យ ជាមួយនិង Subaru Forester TS ស៊េរី ២០១៥។ 

ស្ថិតក្រោមការគាំទ្រ​យ៉ាងពេញទំហឹងស្ទើគ្រប់មជ្ឍដ្នានអ្នកប្រើប្រាស់ ក្រុមហ៊ុន  Subaru កាន់​តែ​បោះ​ជំ​ហ៊ានយ៉ាងលឿនលើការផលិត នូវរថយន្ដទំនើបៗ ដើម្បីបំពេញតម្រូវការអតិថិជន ហេតុដូចនេះ​ហើយ​សម្រាប់ឆ្នាំ ២០១៥ ខាងមុខនេះ​ ម៉ូដែល Forester TS ស៊េរី ២០១៥ របស់ Subaru នឹងត្រៀម​ខ្លួនចូល​ទី​ផ្សារនៅចុងឆ្នាំ ២០១៥ នេះហើយ។ 

លក្ខណៈសម្បត្ដិ Subaru Forester TS ស៊េរី ២០១៥ គឺជារថយន្ដត្រូវបានរចនាឡើងជាទម្រង់រថយន្ដ​ស្ពត ដែលជាប្រភេទនៃរថយន្ដមានសមត្ថភាពខ្ពស់លើការធ្វើដំណើរដែលមានរយៈពេល​យូរ និង ចម្ងាយ​ឆ្ងាយ​ ។ រីឯសមាសភាពគ្រឿងក្រោមវិញ  Subaru Forester TS ស៊េរី ២០១៥ ប្រើថាមពល​កម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ liter ត្រូវនឹងទំហំម៉ាស៊ីន ២៧៦ សេះ ដែលអាចរត់បានល្បឿន​លឿនបំផុត ប្រហែល ២៤៩ គ.ម ក្នុងមួយម៉ោង។ សម្រាប់តម្លៃដាក់លក់ គឺ ៣៦៨០០ ដុល្លារ៕ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 


Tags: VehicleSubaru Forester TS 2015