CamNews

ព័ត៌មានអន្តរជាតិ 

មេរៀនជីវិត ៖ សិស្សច្រើនជាង ៥០ នាក់ ដើរកាត់ភ្នំដល់ទៅ៣ ចម្ងាយ ៨ គីឡូម៉ែត្រ ដើម្បី បានទៅសិក្សានឹងគេ

អន្តរជាតិ ៖   បើតាមការដកស្រង់ព័ត៌មាន  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន
បរទេស​ Chinadaily កាលពីកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា  សិស្សច្រើនជាង ៥០ នាក់
ហេតុតែចង់មានចំនេះនឹងគ្នា ទាមទារអោយមានការតស៊ូ និងអត់ធ្មត់ខ្ពស់ ពោលគឺ ពួកគេបាន
ធ្វើដំណើរដល់ទៅជាង ៨ គីឡូម៉ែត្រ  ដោយឆ្លងកាត់ភ្នំដល់ទៅ  ៣  បន្ទាប់ពីងើបតាំងពីព្រលឹម
ទាបភ្លឺម៉ោង ៥ មុននឹងទៅដល់សាលារៀន។

គួរបញ្ជាក់ផងដែរថា មេរៀនជីវិតមួយនេះ  បានកើតឡើងទៅលើក្មេងៗ​  ដែលជាពលរដ្ឋក្រីក្រ
រស់នៅភូមិ Xinmin ខេត្ត Guizhou ប្រទេសចិន  ហើយបើនិយាយពីឪពុកម្តាយរបស់ពួកគេវិញ
ដោយសារតែជីវភាពគ្រួសារលំបាក   ក៏បានញ៉ាំងអោយពួកគាត់ចាកឆ្ងាយពីស្រុកកំណើតទៅ
ធ្វើជាកម្មករនៅឯទីក្រុង ដោយទុកអោយក្មេងៗរស់នៅជាមួយជីដូន។

បើទោះជាតាមផ្លូវធ្វើដំណើរ  មានពេលខ្លះ  មានផ្នូរខ្មោច  ក៏ដូចជា   មានមីននៅតាមតំបន់ខ្លះ
ក្កី ក៏ពួកគេនៅតែបន្តទៅមុខ ដើម្បីទៅដល់គោលដៅរបស់ខ្លួនជានិច្ច ពោលគឺរយៈពេលពីរម៉ោ
ងក្រោយពួកគេនឹងទៅដល់សាលារៀនរបស់ខ្លួន ដោយចាប់ផ្តើមថ្ងៃថ្មី ប្រកបទៅដោយក្តីសង្ឃឹ
មខ្ពស់នៅទីនោះ៕

ដោយ ៖ មង្គល
ប្រភព ៖ Chinadaily


Tags: international news strange news unbelievable news pic