អាមេរិក៖ រថយន្ដនីសាន់ Leaf ជាប្រភេទរថដែលត្រូវបានផលិត នៅក្នុងក្រុមហ៊ុន Auto Ni
ssan នៃសហរដ្ឋអាមេរិក។ តាមការអោយដឹងពីក្រុមហ៊ុន កាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០១២
កន្លងមកនេះ រថយន្ដនេះ ហាក់បីដូចជាមាន ការគ្រាំទ្រច្រើន ពីសំណាក់បងប្អូនអតិថិជន
ពោលគឺ ក្នុងនៅក្រុង និងក្រៅប្រទេសផងដែរ។
ក្រុមហ៊ុនបានបន្ថែមថា ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្ដអាចលក់បានដល់ទៅ
២០,០០០ គ្រឿង និងជាឧទាហរណ៍ ក្នុងខែឧសភា ឆ្នាំ ២០១២ រថយន្ដអាចលក់បានដល់ទៅ
២,៦១៣ គ្រឿងឯណ្ណោះ។
ប្រភពពីអតិថិជន បានអោយដឹងថា គេនិយមចូលចិត្ដ រថយន្ដនេះ ព្រោះរថយន្ដមានរាងទ្រ
វែង មាំ មានគ្រប់ពណ៌ និងកម្លំាងម៉ាស៊ីនខ្លាំង ដែលមានសុវត្ថិភាពល្អ ក្នុងការបើកបរទាំងផ្លូវ
ឆ្ងាយ និងជិត។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារខ្លួនរថយន្ដនេះ វែង និងខាងក្នុងលំអ
ទៅដោយ កៅអីអង្គុយប្រណិតនោះ គេតែងតែហៅឈ្មោះវាថា រថយន្ដសណ្ឋាគារ។នេះជាវីដូ
អីក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វត្ដី
ប្រភព៖ carmagezine