CamNews

ប្លែកៗ 

មានថែមពិធីបុណ្យចំលែកមួយថ្មីមកទៀតហើយ

ពិធីបុណ្យនេះត្រូវបានគេដឹងថាជាពិធីបុណ្យទទួលទានអាហារបួសដែលប្រារព្ធធ្វើឡើងនៅ
នៅខេត្ត ភូកេត ប្រទេសថៃ ។

បណ្តាអ្នកដែលចូលរួមក្នុងពិធីនេះត្រូវតែហ៊ានប្រឈមនឹងការឈឺចាប់ពីព្រោះ ដែកស្រួច
កាំបិត និងវត្ថុផ្សេងៗទៀតនឹងត្រូវបានចាក់ដោតលើសារពាង្គកាយជាពិសេសមាត់តែម្តង ។
បើតាមជំនឿនៃពិធីនេះត្រូវបានអោយដឹងថាគឺជាផ្នែកមួយនៃការលប់លាងទោសកំហុស
របស់ពួកគេដែលបានប្រព្រឹត្តនាពេលកន្លងមក ហើយពិធីនេះត្រូវបានសមាគមន៍ជនជាតិ
ចិននៅឯខេត្ត ភូកេត ប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៨២៥ មក និងមានប្រភព
ដំបូងចេញពីខ័ណ្ឌ Kathu ដែលជាតំបន់ដែលមានជនជាតិចិនរស់នៅច្រើនបំផុត ។

តាមរឿងព្រេងបាននិទានថា ពេលសមាជិកនៃក្រុមចំរៀង opera របស់ចិនបានមកសំដែង
នៅខេត្តភូកេតរួចក៏បានធ្លាក់ខ្លួនឈឺតែម្តង។ ជំងឺក៏កាន់តែមានសភាពធ្ងន់ធ្ងរឡើង ទើបពួក
គេយល់ឃើញថាមកពីក្រុមរបស់ខ្លួនមិនបានធ្វើការបន់ស្រន់ចំពោះព្រះអាទិទេពនៃសាសនា
តាវ នៅក្នុងរយៈពេល ៩ថ្ងៃដំបូងនៃខែចន្ទគតិ ។ លុះក្រោយរយៈពេលនៃការទទួលទាន
អាហារបួសរួច ទើបក្រុមចំរៀងនោះបានជាសះស្បើយជាធម្មតាវិញ ។

ចាប់តាំងពីពេលនោះមកប្រជាជនចិនដែលរស់នៅក្នុងខេត្ត ភូកេត បានប្រារព្ធធ្វើពិធីទទួល
ទានអាហារបួសនេះជារៀងរាល់ឆ្នាំ ដោយពួកគេមិនទទួលទានសាច់ ទទួលទានស្រា រឺក៏
មានទំនាក់ទំនងផ្លូវភេទនៅក្នុងរយៈកាលនោះឡើយ ។ អ្នកដែលចូលរួមក្នុងពិធីនេះតំរូវអោយ
ស្លៀកពាក់ពណ៌សនិងមានអានាម័យយ៉ាងស្អាតផងដែរ ជាពិសេសនៅពេលដែលចូលក្នុង
ចង្រ្កានបាយ ។

គ្រួសារដែលមានប្រារព្ធពិធីបុណ្យសព ស្រ្តីដែលមានគត៌ រឺក៏កំពុងមានរដូវ ត្រូវបានហាមដាច់
ខាតមិនអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យនេះឡើយ ។

គ្រប់គ្នាចាប់ផ្តើមប្រារព្ធពិធីទទួលទានអាហារបួសនេះដោយការលើកសសរ �go teng� ឡើង
ខណៈពេលដែលមេឃនៅងងឹតនៅឡើយ ។ សសរ �go teng� ត្រូវបានតុបតែងដោយគោម
ចំនួនប្រាំបួន បូជាចំពោះអាទិទេព និងរក្សាអោយឈររហូតដល់ពេលបញ្ចប់នៃពិធី ។ នៅ
ពេលនោះប្រជាជននាំគ្នាដាក់សសរ �go teng� ចុះ ដែលមានន័យថាព្រះអាទិទេពបានវិល
ត្រលប់ទៅកាន់ឋានសួគ៌វិញហើយ ។

បណ្តាអ្នកដែលបានចូលរួមត្រូវហាមមិនទទួលទានសាច់រយៈពេលបីថ្ងៃ ។ ជាធម្មតាពិធីនេះ
ចាប់ពីថ្ងៃទី ២៧​ ខែកញ្ញារហូតដល់ថ្ងៃទី ៥ខែតុលាជារៀងរាល់ឆ្នាំ ។ ប៉ុន្តែពិធីនេះត្រូវបានគេ
ស្គាល់កាន់តែច្រើនគឺតាមរយៈការសំដែងដ៏គួរអោយរន្ធត់របស់ក្រុមមនុស្សដែលយកវត្ថុស្រួច
មកចាក់ដោតពេញរាងកាយរបស់ខ្លួនឯណោះទេ ។

អ្នកដែលបានចូលរួមក្នុងការសំដែងនេះជាទូទៅត្រូវបានគេហៅឈ្មោះថា �ma song� ដែល
មានន័យថាសេះរបស់អាទិទេព ។ ពួកគេត្រូវប្រឈមនឹងការឈឺចាប់ដើម្បីធ្វើការដេញនូវ
ឧបទ្រព្យចង្រៃទាំងឡាយអោយចាកឆ្ងាយពីប្រជាជនទូទៅ ។ ហើយការសំដែងនោះទៀត
សោតក៏មានខ្លះបានសំដែងពីការដើរលើរងើកភ្លើងដោយមិនមានពាក់ស្បែកជើងទៀតផង៕


ប្រភព​ ៖ione.net
ដោយ៖រដ្ឋា

Tags: strangethailandunbelieveablescarefastivalma songkathugo teng