CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះ ប្រកាសអាសន្ន ផ្អើលប្រទេស ក្រោយចោរលួចយក ធនធានដើម វិទ្យុសកម្ម "ស្លាប់" ពុលសាហាវបំផុត

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ បានធ្វើសេចក្តីប្រកាសអាសន្ន ទៅបណ្តារដ្ឋចំនួន ៥ ប្រទេសម៉ិចសិក បន្ទាប់ ពីមានសេចក្តីរាយការណ៍ អោយដឹងថា ក្រុមចោរ បានលួចយក ធនធានកម្រវិទ្យុសកម្មពុលយ៉ាងសាហាវ បានសម្រេច ។

ក្រសួងមហាផ្ទៃ ប្រទេស ម៉ិចសិក បានចេញសេចក្តីប្រកាសអាសន្ន  ទៅ លើរដ្ឋចំនួន ៥ រួមមានដូចជា​ រដ្ឋ Tabasco, Campeche, Chiapas, Oaxaca និងរដ្ឋ Veracruz អោយដឹងថា ៖ ធនធានកម្រវិទ្យុសកម្ម​ ដែល បានផ្ទុកវត្ថុធាតុដើម iridium-192 ជាសមាសធាតុ វិទ្យុ  សកម្មដែល  ត្រូវ បានគេបង្កើតឡើងនោះ វាពិតជា មានសមត្ថភាពខ្ពស់ក្នុងការឆាប់ឆេះ ហានិភ័យ  ដល់  សុខាមាលភាព ក៏ដូចជា បណ្តាលអោយស្លាប់ថែម ទៀតផងនោះ ត្រូវបានគេលួច កាលពីថ្ងៃច័ន្ទ   ដើម  សប្តាហ៍កន្លងទៅនេះ ពីរថយន្តដឹកទំនិញមួយគ្រឿង នៅភាគខាងត្បូង រដ្ឋ Tabasco ។


សេចក្តីថ្លែងការណ៍ ប្រកាសអាសន្ន​ខាងលើ បញ្ជាក់  ក្តែងៗ  ច្បាស់ៗអោយដឹងថា ៖ ធនធានកម្រខាងលើ ពិតជាមានគ្រោះថ្នាក់ជាខ្លាំង ដល់មនុស្ស បើសិនណា  សារធាតុទាំងនោះ ត្រូវបាននាំចេញទៅក្រៅ បរិយា កាសពិតប្រាកដមែននោះ ។ គួរបញ្ជាក់ថា ក្រុមចោរខាងលើ បានលួចសារជាតិកម្រ វិទ្យុសកម្ម កាលពីថ្ងៃ ច័ន្ទដើមបសប្តាហ៍នេះ ពីក្រុមហ៊ុន Garantia Radiografica e Ingenieria ។

ប្រភពពីក្រសួងមហាផ្ទៃដដែល បន្តអោយដឹងថា ៖ វាអាចនឹងអោយលោកអ្នក ទទួលរងហានិភ័យ នូវការ រងរបួសជាអចិន្ត្រៃយ៍ បើសិនណាលោកអ្នកបានប៉ះពាល់វា ដោយផ្ទាល់ ក្នុងរយៈ ពេលណាមួយ បើគិតជា នាទី ប៉ុន្តែ កាលបើមានវត្តមានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹងវា    លើសពី ១ ម៉ោង ទៅមួយថ្ងៃ ច្បាស់ណាស់ វាពិតជាធ្វើអោយលោកអ្នក ស្លាប់បានយ៉ាងងាយ ។


លោក Luis Felipe Puente ប្រធានភ្នាក់ងារ ការពារជនស៊ីវិល ម៉ិចសិក ធ្វើសម្មតិកម្ម  អោយដឹងថា បុគ្គល ណាមួយ ដែលបានរកឃើញ សារជាតិ ពុលសាហាវ នៃជាតិវិទ្យុសកម្មខាងលើ គួួរណា  រក្សាចម្ងាយអោយ បាន ៣០ ម៉ែត្រ ពីវា រួចធ្វើសេចក្តីរាយការណ៍ជាបន្ទាន់ ដល់មន្រ្តីមានសមត្ថកិច្ច មុន ពេល លោកអ្នកអាច ស្លាប់បានយ៉ាងងាយ ក្រោយពីបានប៉ះពាល់វាដោយផ្ទាល់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេញូវ


Tags: Int news Breaking news World news Unt news Hot news Mexico