CamNews

ព័ត៌មានអន្តរជាតិ 

ក្នុងករណី ការពារ ខ្លាចផ្ទុះ លើយន្តហោះ Thai Airway ហាមមិនអោយ នាំយក Power Bank ឡើងលើយន្តហោះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុន អាសចារណ៍ថៃ បានប្រកាស ដាក់បំរាម  មិន  ឲ្យអ្នកដំណើរ នាំយក ឧបករណ៍សាកថ្មី ទូរស័ព្ទ ឬ Power Bank ឡើងលើយន្តហោះ ដើម្បីការពារខ្លាចផ្ទុះ។

យោងតាមគេហទំព័រ Thai News នៅថ្ងៃ ចន្ទ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤  នេះបានចុះផ្សាយឲ្យ ដឹង ថា លោកស្រី រ៉ាក់វីវ៉ាន់ នេត្រខាវេសនា ប្រធានអាកាសយាន ដ្ឋាន អន្តរជាតិ សុវណ្ណភូមិ បានថ្លែងថា ខាង ព្រលានយន្តហោះ បានចេញបទបញ្ជាផ្ទៃក្នុង ហាមមិនឲ្យអ្នកដំណើរ នាំយកឧបករណ៍សាកថ្ម ទូរស័ព្ទ ឬ Power Bank  ដាក់ជាប់ នឹងខ្លួន     ខណៈដែលឡើង យន្តហោះ ដើម្បីផ្តល់សុវត្ថិភាពខ្ពស់ បំផុត សម្រាប់អ្នក ដំណើរ តាមច្បាប់  ស្តង់ដា សុវត្ថិភាព  របស់សមាគមដឹកជញ្ជូន ផ្លូវអាកាស អន្តរ ជាតិ ហៅកាត់ថា IATA។


ចំណែកលោក ស្មាត់ ភូអន ប្រធានផ្នែកគ្រប់គ្រងគ្រាអាសន្ន របស់ក្រុមហ៊ុន Thai Airways បានថ្លែង ថា ក្រុមហ៊ុន បានប្រកាសមហាមិនឲ្យអ្នកដំណើរ    នាំយក  Power Bank ឡើងលើយន្តហោះ ដើម្បី ផ្តល់ សុវត្ថិភាពខ្ពស់បំផុតដល់អតិថិជន ព្រោះកន្លងមក ជើងហោះហើរអន្តរជាតិ មួយចំនួន បានជួប ឧប្បត្តិហេតុ ផ្ទុះ Power Bank នៅលើយន្តហោះ ដែលជាកត្តាបង្កភាពភ័យខ្លាចដល់អ្នកដំណើរ។


លោក ស្មាត់ បានបន្តទៀតថា Power Bank ជាឧបករណ៍គ្រោះថ្នាក់    ខណៈ ដែលវាឡើងកំដៅខ្ពស់ អាចបង្កើតជាអណ្តាតភ្លើង និង ផ្ទុះតែម្តង។ទន្ទឹមគ្នានេះដែរ    ច្បាប់ របស់ IATA បានកំណត់ថា ឧប ករណ៍ ដែលមានផ្ទុះថាមពលអគ្គីសនី តិចជាង    ២០.០០០ mAh ឬ តិចជាង ១០០ Wh អាចនាំយក ឡើង  លើ យន្តហោះបាន  ដោយ  មិន កំណត់ ចំនួន ប៉ុន្តែសម្រាប់ Power Bank វិញគឺផ្ទុះ ថាមពល អគ្គីសនី លើស ការកំណត់របស់ IATA ដែលនេះ ជាហេតុធ្វើឲ្យ  ក្រុមហ៊ុន Thai Airways ត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់ ៕

ប្រភព ៖ ដើមអម្ពិល បាងកកប៉ុស្តិ៍ ហ្គូហ្គល

 


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean