តើអ្នកដឹងទេថាហេតុអ្វីបានជាគេតែងតែនិយាយពាក្យអបអរ ឬពាក្យក្លែមមុនពេលផឹកស្រា ឬ
ភេសជ្ជៈផ្សេងៗ? ឧទាហរណ៍ដូចជាពាក្យ Cheer ជាដើមដែលជាភាសាអង់គ្លេសត្រូវបានគេ
ពេញនិយមប្រើប្រាស់ក្នុងការជួបជុំផឹកស៊ីជាធម្មតា។
ពាក្យថា Cheer នេះជាទូទៅគឺជាទម្លាប់ដែលគេតែងតែប្រើប្រាស់មុនពេលផឹកស្រា ឬភេសជ្ជៈ
ផ្សេងៗ ដែលគេប្រើប្រាស់វា ដោយនិយាយឮៗ ខ្លាំងៗ ហើយមានការទង្គិចកែវផងដែរ។ ការ
ធ្វើបែបនេះគឺគេ ជូនពរឱ្យទទួលបាននូវសុខភាពល្អ លុយកាក់ហូរចូល ជីវិតរុងរឿង សរុបមក
គឺគេប្រើពាក្យថា Cheer នេះដើម្បីជូនពរគ្រប់សព្វបែបយ៉ាងតែម្ដង។
តែយ៉ាងណាមិញនៅលោកខាងលិចក្នុងការផឹកស៊ីគេតែងតែមានលក្ខណៈត្រឹមត្រូវជានិច្ចដោយ
មានខ្លះតែងតែដាស់តឿនមិត្តរួមតុទៀតផង។ ជាមួយគ្នានេះមិនមានត្រឹមតែពាក្យថា Cheer នេះ
នោះទេនៅមានពាក្យជាច្រើនទៀតដែលគេប្រើប្រាស់ក្នុងការអបអរ និងជូនពរនាពេលផឹកស៊ី
ក្នុងនោះក៏មានពាក្យថា លើកដាច់ផងដែរ៕
ដោយ៖ ផានិត
ប្រភពពី៖ K14