Amazon, Baidu ឬ Yahoo ជប៉ុន នៅឈរលើចំណាត់ថ្នាក់ល្អជាង Apple នៅក្នុងតារាងរៀប
ចំណាត់ថ្នាក់ បណ្តាក្រុមហ៊ុនដែលមានការច្នៃប្រឌិតជាងគេ លើពិភពលោក ឆ្នាំ ២០១៣ របស់
ទស្សនាវដ្តី Forbes (អាមេរិច)។
Apple នៅតែមានការរកស៊ីល្អដដែល ជាមួយនឹងប្រាក់ចំណេញបានយ៉ាងច្រើន។ ប៉ុន្តែ ក្រុមអ្នក
វិភាគបានឲ្យដឹងថា ពួកគេនៅបន្តរកប្រាក់ចំណេញបាន ដោយសារតែបណ្តាផលិតផល ដែល
មានស្រាប់តាំងពី សម័យលោក Steve Jobs។ ចាប់តាំងពីលោក Jobs មរណកាលទៅ ក្រុមហ៊ុន
Apple នៅមិនទាន់បានបង្ហាញឧបករណ៍ណាមួយ ដែលមានភាពលេចធ្លោនោះទេ។ សូម្បីតែ
បទបង្ហាញណែនាំ ផលិតផលថ្មី ក៏មានភាពធុញទ្រាន់ជាងសម័យកាលលោក Jobs ដែរ ដោយ
សារតែមានព័ត៌មានចចាមអារាម លេចឮមកជាច្រើន ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ថា
អ្វីៗហាក់ដូចជា លែងមានអាថ៌កំបាំង ដូចមុនហើយ។
ដោយសារតែដូច្នេះហើយ ទើបឥឡូវ Apple បានធ្លាក់ជាក្រុមហ៊ុនដែលមានការច្នៃប្រឌិត ចំណាត់
ថ្នាក់ទី ៧៩, នេះបើតាមប្រភពពី Forbes។ ចំណាត់ថ្នាក់នេះ បើសិនស្តាប់មើលទៅដូចជាមិនសូវ
ជាអាក្រក់ប៉ុន្មានទេ ប៉ុន្តែនៅឆ្នាំ ២០១១ Apple ទទួលបានចំណាត់ថ្នាក់ទី ៥ ហើយឆ្នាំ ២០១២ ស្ថិត
ក្នុងចំណាត់ថ្នាក់ទី ២៦ គឺល្អជាងលេខ ៧៩ ឆ្ងាយ។
នៅក្នុងចំណាត់ថ្នាក់ Top 10 នៅឆ្នាំនេះ សំរាប់ Brand ល្បីៗដែលយើងធ្លាប់តែបានឮដដែល ក្នុង
ពិភពបច្ចេកវិទ្យា រួមមាន Salesforce.com (លេខ ១), VMware (លេខ៣), ARM Holdings (លេខ ៥),
Baidu (លេខ ៦), Amazon.com (លេខ ៧)។ សំរាប់ Google បង្ហាញមុខនៅក្នុងចំណាត់ថ្នាក់លេខ
៤៧ ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VE