យោងតាមការឧទ្ទេសនាមរបស់គេហទំព័រក្លែងក្លាយមួយ បានឱ្យដឹងថា Apple Wave គឺជាមុខ
ងារពិសេសថ្មី ជួយបង្កើនសមត្ថភាពនៃការបញ្ចូលថាមពលថ្ម ដល់ iPhone 6 តាមរយៈកំដៅពី
ចង្ក្រាន ម៉ៃក្រូវេវ។
បញ្ចូលថាមពលថ្ម iPhone ឆាប់ពេញ ដោយចង្ក្រាន ម៉ៃក្រូវេវ ? សូមកុំសាកល្បងអី វាគ្រោះថ្នាក់
ណាស់!
ថ្មីៗនេះ មានមនុស្សខិលខូចមួយក្រុម បានបង្កើតគេហទំព័រមួយ ដែលមានអ៊ីនធឺរហ្វេស ដូចទៅ
នឹងគេហទំព័ររបស់ Apple ហើយចំនុចពិសេសរបស់វា គឺការឧទ្ទេសនាមអំពីមុខងារមួយ ដែល
មានឈ្មោះថា Apple Wave ។ ក្រុមខាងលើ ឱ្យដឹងថា នេះគឺជាបច្ចេកវិទ្យាថ្មី និងមានតែនៅលើ
ប្រព័ន្ធប្រតិបត្តិ iOS 8 របស់ Apple ប៉ុណ្ណោះ។ Apple Wave ក៏ត្រូវបានក្រុមនេះ អះអាងថា ជាមុខ
ងារដ៏អស្ចារ្យមួយ ជួយឱ្យ iPhone 6 បញ្ចូលថាមពលថ្ម បានពេញ ដោយប្រើពេលត្រឹមតែ ១,៥
នាទី។
លក្ខខណ្ឌតែមួយគត់ នៃការប្រើប្រាស់មុខងារនេះ គឺថា អ្នកត្រូវតែយក iPhone 6 ដាក់ចូលក្នុង
ចង្ក្រានម៉ៃក្រូវេវ ដែលកំពុងបញ្ចេញកំដៅ និងបង្វិលស្មាតហ្វូននេះ ពេលនោះ មុខងារនៅលើ
iOS 8 នឹងដំណើរការ ហើយស្រូបយកកំដៅពីចង្ក្រាន មកធ្វើជាថាមពល។
ការឧទ្ទេសនាមរបស់គេហទំព័របោកប្រាស់
ជាការពិត មុខងារនេះ គឺមិនមាននៅលើស្មាតហ្វូនថ្មី របស់ Apple នោះឡើយ។ នេះគឺគ្រាន់តែ
ជាការលេងសើចរបស់ក្រុមមនុស្ស ដែលចូលចិត្តតាមដានផលិតផលរបស់ Apple តែប៉ុណ្ណោះ។
ប៉ុន្ដែ នៅពេលព័ត៌មានខាងលើនេះ បានលេចឡើង វាក៏ជួយបង្កើនភាពសប្បាយរីករាយ និងការ ចាប់អារម្មណ៍ពីសំណាក់អ្នកនិយមប្រើស្មាតហ្វូនរបស់ Apple នៅលើបណ្ដាញសង្គម។ យ៉ាងនេះ
ក្ដី មកដល់ពេលនេះ គេមិនទាន់ដឹងថា មានករណីសាកល្បង ឬគ្រោះថ្នាក់ ដោយសារបញ្ចូល
ថាមពលថ្ម របស់ iPhone 6 តាមរយៈការប្រើវិធីខាងលើនេះនៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ geek