មានមនុស្សប្រមាណជា ៩០លាន នាក់ ទាំងបរុស និង ស្រ្តី រស់នៅក្នុងសហរដ្ឋអាមេរិក តែងតែ
ជួបប្រទះជាមួយនឹងដៃគូរបស់ខ្លួនគេងស្រម៉ុក។ នេះមិនជាបញ្ហាមួយដ៏ចម្លែកនោះទេវាជារឿង
ធម្មតាមួយដែលមនុស្សរស់នៅ លើភពផែនដីនេះតែងតែជួបប្រទះ។ តើលោកអ្នក ធុញទ្រាន់
នឹងការគេងស្រម៉ុក របស់ដៃគូរបស់អ្នក សមាជិកគ្រួសារ ឬ កូនៗ របស់អ្នក មែនដែរឬទេ? តើ
វាកំពុងតែងរំខានដំណេករបស់អ្នកមែនដែរឬទេ?
សូមកុំបារម្ភទៀត ថ្ងៃនេះយើងនឹងណែនាំលោកអ្នកនូវរូបមន្តងាយៗមួយចំនួនដែលអាចជួយ
កំចាត់សំឡេងគេងស្រម៉ុកបានភ្លាមៗ ដោយធម្មជាតិ។
វិធីទី១៖ សូមយកប្រេងអូលីវ ផឹកវា ២ ទៅ៣ ជេប (តិចៗ) មុនចូលគេង។ មួយវិញទៀត អ្នក
អាចលាយ ប្រេងអូលីវ ជាមួយនឹងទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក
ផឹកវា មុនចូលគេង ជាការស្រេច។
វិធីទី២៖ សូមយកម្ស៉ៅរមៀត ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកដោះគោក្តៅឧណ្ឌៗ ១
កែវ បន្ទាប់មក ផឹកវា ឱ្យបាន ៣០នាទី មុនចូលគេង ជាការស្រេច។
ចំណាំ៖ សូមផឹកវា ជារៀងរាល់ថ្ងៃ សំឡេងស្រម៉ុក សំឡេងរំខាន ដំណេករបស់អ្នក
នឹងលែងនៅក្បែរខ្លួនរបស់អ្នកទៀតហើយ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies