ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធ ក្នុងប្រទេសលីប៊ី បានបើកការវាយប្រហារ ទ្រង់ទ្រាយធំមួយ ទៅលើ ព្រលានយន្តហោះអន្តរជាតិ ក្នុងរដ្ឋធានីទ្រីប៉ូលី បានបណ្តាលឲ្យមនុស្សស្លាប់ រហូតដល់៣០ នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ នេះ ថា ពេលនេះកងកម្លាំង ការពារ សន្តិសុខ កំពុងតែល្បាត ការពារនៅនឹងកន្លែងកើតហេតុ ការវាយ ប្រហារនេះ គឺ ជាលើកទីពីរក្នុងខែកក្កដា ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ហើយក៏ជា សញ្ញាបង្ហាញពីការកក្រើកឡើងវិញ នូវ ជម្លោះ បក្ខពួកក្នុងប្រទេស ប្រជាធិបតេយ្យ ថ្មីថ្មោងមួយនេះ ផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ ពី ការវាយប្រហារ លើកទីមួយ របស់ក្រុមសកម្មប្រយុទ្ធ ទៅលើព្រលានយន្ត ហោះ នោះ រដ្ឋាភិបាលលីប៊ី បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសពួកសកម្មប្រយុទ្ធដែល បាន បង្កការ អុកឡុកក្នុងសង្គម ហើយជាពិសេសនោះ លីប៊ី មានគោលបំណងចង់សុំជំនួយអន្តរាគមន៍ ពីកងកម្លាំង បរទេសដើម្បីស្តារស្ថិរភាព និងសន្តិសុខឡើងវិញថែមទៀតផង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល