CamNews

សុខភាព 

ទទួលទានផ្លែប៉េងប៉ោះ អាចជួយការពារពីជំងឺ ជរាភ្លេចភ្លាំង

ផ្លែប៉េងប៉ោះ  គឺជាប្រភេទបន្លែម្យ៉ាង  ដ៏មានឱជារសឆ្ងាញ់ពិសា  ដែលគេនិយមយកមក  ប្រើប្រាស់ធ្វើ
បន្លែ ឬ គ្រឿងផ្សំមុខម្ហូបផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ  ត្រូវបានគេស្គាស់ថាជាប្រភេទរុក្ខជាតិ
ដ៏ មានប្រសិទ្ធិបំផុតសំរាប់ ថែទាំ និង ការពារ  សុខភាពរាងកាយពីជំងឺផ្សេងៗ  បានយ៉ាងមានប្រសិទ្ធិ ភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់នៃការទទួលទានផ្លែប៉េងប៉ោះ៖

ការពារប្រឆំាងនៃការកក់ឈាមក្នុងសរសៃឈាម៖ ការសិក្សាផ្សេង  មួយទៀត បានឱ្យដឹងថា ការ
ទទួលទាន ទឹកប៉េងប៉ោះ ០,២៣លីត្រ ជារៀងរាល់ថ្ងៃ  អាចកាត់បន្ថយការប្រមូលផ្តុំនៃកោសិកាឈាម
ដែលធ្វើឱ្យសរសៃឈាមរបស់អ្នកដើរបានស្រួលធម្មតា។

កាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង៖ផ្លែប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ សារធាតុ niacin សារធាតុ​ folate និងវីតាមីន B6 ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ បេះដូង។

យោងតាមការសិក្សាមួយទៀត បានបង្ហាញថា   ស្រ្តីដែលទទួលទានផ្លែប៉េងប៉ោះ  ៧ទៅ១០ផ្លែ ក្នុង១
សប្តាហ៍ អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកបាន ២៩ភាគរយ។

ការពារការខូចប្រព័ន្ធ DNA ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុការពារប្រតិកម្មអ៊ុកស៊ីតខ្ពស់់ដូចជា៖

វីតាមីន C និង វីតាមីន A។ វីតាមីនទំាងនេះ  ធ្វើការការពារប្រព័ន្ធ DNA​ មិនខូច និង អាចការពារពីជំងឺ​ចាស់ជាងវ័យ។

មួយវិញទៀត៖ ប្រសិនបើអ្នកផឹកទឹកប៉េងប៉ោះ ១កែវ មួយថ្ងៃនឹងអាចជួយអ្នកកាត់បន្ថយជំងឺបេះដូង
ជំងឺពុកឆ្អឹង ជំងឺមហារីក និង ជំងឺជរាភ្លេចភ្លាំង។

ការពារជំងឺមហារីក៖ យោងតាមការសិក្សាជាច្រើនបានសន្និដ្ឋានថាផ្លែប៉េងប៉ោះដែលមនុស្សទទួល
ទាន និង  ជួយកាត់បន្ថយគ្រោះថ្នាក់   នៃជំងឺមហារីក  ជាពិសេស  សួត ក្រពះ និង  មហារីកក្រពេញ
ឈ្មោល៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ fitday

 


Tags: Health 5 Health Benefits of Tomatoes