CamNews

ជីវិតរស់នៅ 

ហូសពីការស្មាន! កុមារអាយុ​ ៣ឆ្នាំយកកៅអីទៅអង្គុយរៀនខ្លួនឯង

 
ចិន៖ តាមអោយដឹងរបស់ពត៌មាន China Daily កាលពីពេលថ្មីៗនេះ បានអោយដឹងថា វា
ជារឿងមួយអស្ចារ្យណាស់ ដែលកុមារទើបតែអាយុ ៣ឆ្នាំសោះ មានភាពទន់ទោរទៅលើ
ការសិក្សាដល់ថ្នាក់ យកកៅអីពីផ្ទះ ទៅថ្នាក់រៀនដោយខ្លួនឯង។


តាមប្រភពខាងលើបានអោយដឹងថា​ កុមារ Wang Ziqi មានអាយុបីឆ្នំា រស់ក្នុងភូមិ Chang-
chong ខេត្ដ Hubie។ ប្រភពដដែលបានបន្ដថា ដោយសារក្នុងភូមិ Changchong ជាភូមិដែល
ក្រក្សត់ពេក ពោលគឺពុំសូវសម្បូរសាលារៀនទេ ជាពិសេសគឺសម្ភារៈក្នុងថ្នាក់រៀន ទើបកុមារ
នេះ បានបង្ខំចិត្ដយកកៅអី ទៅសាលារៀនដោយខ្លួនឯង ឬពេលខ្លះលោកយាយគេជួយផង
ដែរ។


តាមការអោយដឹង ពីលោកគ្រូម្នាក់ឈ្មោះ Yur Hunyang ដែលបានបង្រៀននៅក្នុងភូមិ បាន
និយាយថា ភូមិ Nangang និងភូមិ Changchong គឺមានសិស្សចូលរៀនដល់ទៅ ៥,០០០ នាក់
តែកៅអីសិក្សាវិញគឺមានតែ ២,០០០ ប៉ុណ្ណោះ ដូច្នេះចំនួនសិស្ស ៣,០០០ នាក់ទៀតត្រូវយក
កៅអីពីផ្ទះដោយខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ងាធរក្នុងខេត្ដនេះ បានអំពាវនាវ
ដល់រដ្ឋាភិបាល ដើម្បីដោះស្រាយរឿងនេះផងដែរ៕

ដោយ៖ នារី
ប្រភព៖ sina


Tags: lifestye knowdement child 3 go school oun desk