CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលអស់ក្រុម សមត្ថកិច្ច តាមរកខ្លា នៅខាងក្រៅក្រុង ក្រោយគិតថា វាអាចរួចចេញពីទ្រុង

ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស មន្រ្តីពន្លត់អគ្គីភ័យ ក៏ដូចជា   មន្រ្តីជំនាញប្រមាញ់សត្វព្រៃ ទាំង អស់គ្នាបានពួតដៃគ្នា ក្នុងការតាមស្វែងរក ក៏ដូចជា ប្រមាញ់រក    សត្វខ្លាមួយក្បាលដែលត្រូវបានគេ ជឿថា រួចចេញពីការឃុំឃាំង បន្ទាប់ពីបានឃើញវត្តមានវា នៅខាងក្រៅទីក្រុង ប៉ារីស ប្រទេសបារាំង

ស្រ្តីម្នាក់ បានប្រកាសអាសន្ន ដល់អាជ្ញាធរប្រចាំតំបន់ បន្ទាប់   ពី បានប្រទះឃើញ ពូជខ្លាមួយក្បាល នោះនៅឯចំណតរថយន្តផ្សារទំនើប នាតំបន់ Montevrain ភាគ    ខាងលិច ទីក្រុង ប៉ារីស ។ លើសពី នេះសេចក្តីរាយការណ៍ បន្តអោយដឹងថា មន្រ្តីបសុសត្វ ដៃប្រដាប់ដោយ  អាវុធ នោះ បានធ្វើការលុក លុយទៅតាមតំបន់ជនបទ ខាងក្រៅទីក្រុង ខណៈមានជាជំនួយ ដោយ   មានការហោះហើរ ឧទ្ធម្ភាគ ចក្រ ។ ដោយឡែក ប្រជាជនទូទៅ ក្នុងតំបន់ Montevrain និង ក្រុង ពីរផ្សេងទៀត ក្បែរនោះ ត្រូវបាន ប្រកាសអាសន្ន ព្រមានអោយនៅតែក្នុងផ្ទះ ។ ជាមួយនឹងចំណាត់ការ បង្ការជាហានិភ័យ អំឡុងពេល ថ្ងៃ រាល់បណ្តាក្មេងៗទាំងអស់ ត្រូវបង្ខាំងទុកអោយនៅតែក្នុងសាលា ខណៈ  មានការទទួលយកពីសំ ណាក់អាណាព្យាបាល ដោយប្រើរថយន្តជាចាំបាច់ ។


ពុំទាន់មានសេចក្តីរាយការណ៍ច្បាស់ការណ៍ ថាពូជខ្លាប្រភេទនេះ ចេញមកពីទីណាអោយពិតប្រាកដ នោះទេ ។ ម្ចាស់ផ្សារទំនើប lntermarche  នៅតំបន់ Montevrain អះ  អាង  អោយដឹងថា ភរិយារបស់ លោក បានប្រទះឃើញ ខ្លាប្រភេទនេះ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក ប្រទេស បារាំង)​ ។

" ភរិយារបស់ខ្ញុំបាទ មិនបានចាកចេញពី   រថយន្ត នោះទេ ខណៈនាងបានទូរស័ព្ទមកខ្ញុំ និងនិយាយ បញ្ជាក់អោយដឹងថា អូនគិតថា អូនបានឃើញ អំបូរ   សត្វខ្លាព្រៃមួយក្បាល " ស្រ្តីជាភរិយា ក៏បានប្រ មាញ់ជាប់រូបថត បញ្ជាក់អោយបានថា វាពិតជាអំបូរសត្វខ្លាព្រៃមួយក្បាលពិតប្រាកដមែន ។


ឧទ្ធម្ភាគចក្រ បំពាក់ទៅដោយ ឧបករណ៍រាវរកនោះ បាននឹងកំពុងតែព្យាយាមរុករកពូជខ្លាព្រៃប្រភេទ នេះដែលកំពុងតែមានវត្តមាននៅលើដី ។ ក្រុមអ្នកជំនាញ សត្វព្រៃតាមប្រមាញ់ ឆ្កែចចក អមជាមួយ នឹងឆ្កែបង្វឹកនោះ ក៏ស្ថិតនៅក្នុងក្រុមរុករកដូចគ្នាដែរ នេះបើ  យើង តាមសម្តីមន្រ្តីអាជ្ញាធរ ប្រចាំតំបន់ លោក Seine-et-Marne សរបញ្ជាក់អោយដឹង ។


យ៉ាងណាមិញ កាសែត Le Parisien រាយការណ៍អោយដឹងថា ពលរដ្ឋក្នុងស្រុក មួយចំនួនពិតជាបាន ឃើញពូជសត្វប្រភេទនេះ ។ ក្រុមការងារអ្នកជំនាញសត្វ បន្តអោយ    ដឹងថា ខ្លាមួយក្បាលនេះ គឺជា ពូជខ្លាមានអាយុក្មេងវ័យនៅឡើយ ខណៈនឹងមានការតាមដាន ប្រមាញ់    វា អោយខានតែបាន តាម រយៈដានជើងរបស់វា ដើរចូលទៅក្នុងព្រៃ ។

គួរបញ្ជាក់ថា មន្រ្តីតំបន់ Montevrain បានច្រាលចោលនូវការលលើកឡើងថា ខ្លាមួយក្បាលនេះអាច នឹងរួចចេញពីកន្លែងលេងសៀកមួយកន្លែង រហូតមកដល់ថ្ងៃសៅរ៍កន្លងទៅនេះ ។ ស្របពេលជាមួយ គ្នានេះដែរ កន្លែងលេងសៀក EuroDisney ដែលបានបើកដំណើរការ   នៅ   ជិត  Disneyland ទីក្រុង ប៉ារីស បញ្ជាក់ថា កន្លែងរបស់ខ្លួន មិនបានរក្សាទុកខ្លានោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Child Baby Pregnancy