CamNews

យានយន្ត 

ស៊េរីថ្មីចេញហើយ Hummer H2 2015

យានយន្ដ៖ ឆ្លងកាត់ការបកស្រាយបង្ហាញជាច្រើនកន្លងមកអំពី យានយន្ដទំនើប ប្រិយមិត្ដ ក៏ធ្លាប់បានស្គាល់ច្បាស់ហើយដែរ ជាមួយក្រុមហ៊ុនរថយន្ដប្រណិត ដែលមានការគាំទ្រច្រើន ។ ក្នុងចំនោមនៃការ​បង្ហាញកន្លងមក នៅមានផលិតផលក្រុមហ៊ុន មួយទៀត ដែលមិនទាន់បានបង្ហាញ នោះគឺ ផលិតផល​ក្រុមហ៊ុន រថយន្ដ Hummer ដែលកំពុងតែមមាញឹកជាខ្លាំងជាមួយ ស៊េរីថ្មី ឆ្នាំ ២០១៥ ។​

យោងតាមការបកស្រាយបង្ហាញគេហទំព័ពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុន​ផលិតរថយន្ដ ទំនើប ​​​Hummer ក្រុមហ៊ុនបានសម្រេចរូបរាង យ៉ាងទំនើបជាមួយសមាសភាពម៉ាស៊ីន ខ្លាំង ដែលស្ទើរតែស្មាន​មិនដល់ជាពិសេស ចំពោះស៊េរី ឆ្នាំ ២០១៥ នេះតែម្ដង ដែលក្រុមហ៊ុន បានសម្រេចចិត្ដ កែឆ្នៃលក្ខណៈ​សម្បត្ដិ និង បរិក្ខារថយន្ដកាន់តែប្រណិត និងទំនុកចិត្ដដល់អតិថិជន ។ 

សម្រាប់សមត្ថភាពរបស់ Hummer 2015 ត្រូវបែងចែកជា​ ២ ប្រភេទ គឺ  Hummer H2 និង H3 ប៉ុន្ដែអ្វីដែល​និងធ្វើការលើកឡើងនេះ ត្រឹមតែប្រភេទ H2 នោះទេ​ ដែលប្រើសមាសភាពដល់ទៅ ៨ ម៉ាស៊ីន​ V8 និងត្រូវខ្នាតរង្វាស់ ៦.០ Liter ដែលស្មើទំហំកម្លាំងដល់ ៣០០ សេះ និង ប្រើប្រអប់លេខ អូតួ ស្មើនិង ៨ លេខ នៃការប្រើប្រាស់ល្បឿន ។ ចំនែកតម្លៃវិញ យោងតាមការបកស្រាយរបស់ គេហទំព័រ បានលើកឡើង ថា គឺប្រហែលតែ ៣២០០០ ដុល្លារប៉ុណ្ណោះ ។ បញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន គ្រោងនិង ចេញ​ស៊េរី 2016 បន្ដទៀតហើយ។ ទស្សនារូបភាពខាងក្រោម៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carsconcept


Tags: Vehicle Hummer