ប្ដីប្រពន្ធជនជាតិចិនមួយគូ រស់នៅដោយចំណាយប្រាក់មិនដល់ ៥យ័ន (ប្រហែលនឹង ១ដុល្លារ
អាមេរិក) ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលជិត ៤ឆ្នាំ ដោយសារតែពួកគេត្រូវសន្សំប្រាក់ដើម្បីទិញ
ផ្ទះ។
គូស្នេហ៍ Hao Ranran និង Qui Guoying (រូប ៖ CCTV)
Hao Ranran នារីមកពីខែត្រ Hebei និងលោក Qiu Guoying មកពីតំបន់ Inner Mongolia (Nei
Mongol) នៅប្រទេសចិន បានស្គាល់គ្នា នៅពេលធ្វើការជាមួយគ្នាក្នុងរោងចក្រមួយ ក្នុងខែត្រ
Hebei ។ មិត្តភ័ក្ដិរបស់អ្នកទាំងពីរ ប្រាប់ថា Hao Ranran និង Qiu Guoying ប្រឹងប្រែងធ្វើការ និង
ចេះសន្សំសំចៃខ្លាំងណាស់។
នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ CCTV នាង Hao Ranran ប្រាប់ថា ៖ “បន្ទាប់ពីមានទំនាក់
ទំនងស្នេហាជាមួយគ្នា ខ្ញុំដឹងថា ខ្ញុំមិនអាចបែកពីគាត់”។ ប៉ុន្ដែ គ្រួសាររបស់នាង Hao Ranran បាន
ជំទាស់នឹងទំនាក់ទំនងស្នេហារបស់ពួកគេ ព្រោះថា គ្រួសាររបស់ Qiu Guoying ជាអ្នកក្រីក្រ។
មិនយូរប៉ុន្មាន ពួកគេសម្រេចចិត្តរៀបការ។ ដោយសារតែជីវភាពក្រីក្រ ពេលរៀបការ លោក Qiu
Guoying និង Hao Ranran ត្រូវដើរខ្ចីសម្លៀកបំពាក់ពីអ្នកភូមិ។ បើទោះជាមិនមានប្រាក់ តែ
ក្រោយពីបានរៀបការ Qiu នៅតែមានក្ដីស្រមៃមួយ គឺទិញផ្ទះមួយខ្នងសម្រាប់ជ្រោកកោន។ ដើម្បី
សម្រេចបានក្ដីស្រមៃនេះ Qiu និង Hao បានសន្យាជាមួយគ្នាថា នឹងខឹតខំរកប្រាក់ ដោយមិនទិញ
អីវ៉ាន់ និងហូបអាហារនៅខាងក្រៅ ឬដើរទេសចរណ៍។
Hao ឱ្យដឹងថា ប្រាក់កក់ដើម្បីទិញផ្ទះមួយខ្នង តិចបំផុតគឺប្រហែល ១០០,០០០យ័ន(ប្រហែល
១៦,០០០ដុល្លារ)។ ដើម្បីមានប្រាក់កក់ អ្នកទាំងពីរ ត្រូវសន្សំ ៣,៥០០យ័ន (៥៧០ដុល្លារ)រាល់ខែ
ក្នុងរយៈពេល ៣ឆ្នាំ។ តាមការគន់គូរ បន្ទាប់ពីបង់ប្រាក់ជួលផ្ទះ និងទិញរបស់ចាំបាច់ ពួកគេនៅ
សល់ប្រហែល ៥យ័ន (១ដុល្លារ) ដើម្បីចាយរាល់ថ្ងៃ។
ចាប់ពីពេលនោះមក Qiu ធ្វើការយ៉ាងយកចិត្តទុកដាក់ មិនថា ថ្ងៃឬយប់ ទន្ទឹមនឹងការសន្សំសំចៃ។
និយាយបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ Hao ថ្លែងថា ពេលខ្លះ ខ្លួនត្រូវដាច់ចិត្ត សុំបន្លែសល់ពីអ្នកលក់
ដើម្បីយកមកធ្វើម្ហូបទៀតផង។
រយៈពេល ប្រហែល ៤ឆ្នាំនៃការសន្សំសំចៃ Qiu ក៏មានប្រាក់គ្រប់គ្រាន់ ដើម្បីកក់ និងបានក្លាយ
ជាម្ចាស់ផ្ទះមួយខ្នង។ អ្នកទាំងពីរ បានរើចូលនៅផ្ទះថ្មីរបស់ខ្លួន ដោយក្ដីរីករាយជាទីបំផុត ហើយ
ដើម្បីសំចៃប្រាក់ ពួកគេក៏បានសុំឱ្យមិត្តភ័ក្ដិមកជួយបញ្ជូនអីវ៉ាន់ និងរៀបចំក្នុងផ្ទះថ្មីនេះ។
ថ្ងៃដំបូងដែលពួកគេបានរើមកផ្ទះថ្មី Qiu បានសុំទោស Hao ដោយសារតែបានធ្វើឱ្យនាងត្រូវរង់ចាំ
យូរ ហើយក៏ប្រគល់សោផ្ទះ ដែលដាក់នៅក្នុងប្រអប់រាងបេះដូង ទៅឱ្យប្រពន្ធសំណព្វរបស់ខ្លួន។
ក្រៅពីនេះ ដោយរំភើបចិត្តនៅពេលបានយល់ពីការតស៊ូរបស់ប្រពន្ធ Qiu ក៏បានជូនកាដូពិសេស
ដល់នាង នោះគឺរូបថតមួយចំនួន ដែលអ្នកទាំងពីរបានថតជាមួយគ្នា ក្នុងអំឡុងពេលច្រើនឆ្នាំកន្លង។
នៅលើរូបថតនិមួយៗ សុទ្ធតែមានសរសេរខ្លឹមសារ គួរឱ្យរំភើប៕
អត្ថបទសំខាន់ៗ ៖
ជីវិតរបស់ពលរដ្ឋ ក្នុងតំបន់ត្រជាក់បំផុត ក្នុងពិភព
កុមារាលក់ឈើគូស ក្លាយជាមហាសេដ្ឋី មានទ្រព្យជាង ៥ម៉ឺនលានដុល្លារ
ពីកសិករក្រក្រី ក្លាយជាមហាសេដ្ឋី នៃវិស័យ តុក្កតាជ័រ នៅហុងកុង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE/Asiaone