រថយន្ត Toyota Prius Plug-in ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត Hybrid ដ៏ទំនើប មានរាង
ស្រស់ស្អាត ទាកទាញ់ និង ពេញនិយមបំផុតសំរាប់យុវវ័យ។
រថយន្ត Toyota Prius Plug-in ឆ្នាំ២០១៣ ត្រូវតុបតែង និងរចនាម៉ូដឡើងយ៉ាងល្អឥតខ្ចោះ ទាំង
រូបរាងខាងក្នុងនិង ខាងក្រៅ ដែលបានបំពាក់ជាមួយនឹង បច្ចេកវិជ្ជាថ្មីដ៏ប្រណិតមាន ៤ម៉ាស៊ីន
ស៊ីសាំង ១.៨លីត្រ/១០០គ.ម មានទ្វារ ៤ និងមានកន្លែងអង្គុយខាងក្នុងធំទូលាយ ប្រកបដោយ
ផាសុខភាព។
ជាពិសេសរថយន្ត Toyota Prius Plug-in មានបំពាក់ជាមួយនឹង ប្រព័ន្ធការពារសុវត្ថិភាព ពោង
ការពារសុវត្ថិភាព ប្រព័ន្ធ ABS មានបំពាក់ 4 one-touch power windows នៅខាងក្នុង និងមាន
តំលៃប្រហាក់ប្រហែល ៣៧,៩៤៥ដុល្លារ ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ edmunds