CamNews

ព័ត៌មានអន្តរជាតិ 

បុរសម្នាក់ ដុតខ្លួនឯងឆេះ យ៉ាងសន្ធោសន្ធៅ លើស្ពានកណ្តាលក្រុង ក្រោយមានកែតម្រូវ ច្បាប់យោធា

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់​ បានដុតខ្លួនឯង ឆាបឆេះ យ៉ាងសន្ធោសន្ធៅ កណ្តាលទីក្រុង តូក្រូ ប្រ ទេសជប៉ុន ជាការតវ៉ា ទៅនឹងសំណើច្បាប់យោធា  ដែលមានការលើកឡើង អោយ  ដឹងថា អាចនឹង មានការដាក់ពង្រាយ ទ័ពជប៉ុន នៅបរទេស  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំ ព័រប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បុរសខាងលើ ត្រូវបាន គេនាំខ្លួន ទៅកាន់មន្ទីរពេទ្យ ក្រោយ ពីភ្លើង ដែលបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅលើខ្លួនគាត់​នោះ ត្រូវបានរំលត់ដោយ ក្រុមអាជ្ញាធរ ប្រចាំតំបន់ ក៏ប៉ុន្តែ ស្ថានភាពរបស់គាត់ នាពេលបច្ចុប្បន្នភាព  ពុំទាន់  បានដឹងច្បាស់នៅឡើយនោះ ទេ ។ រដ្ឋាភិបាលប្រទេសជប៉ុន អាចនឹងធ្វើការផ្លាស់ប្តូរ   រដ្ឋ ធម្មនុញ្ញ សន្តិភាព របស់ខ្លួន នាថ្ងៃអង្គារ ដើមសប្តាហ៍ក្រោយនេះ ដោយនៅក្នុងនោះ រដ្ឋធម្មនុញ្ញខាងលើ  ជាការពព្រាងឡើង ពីសហរដ្ឋអាមេ រិក ហាមមិនអោយមានសង្គ្រាម ក៏ដោយជា គម្រាម ប្រើប្រាស់  កម្លាំង ក្នុងការដោះស្រាយ នូវជម្លោះ អន្តរជាតិ ។ 

ដោយឡែក សាក្សីម្នាក់ បាននិយាយអោយដឹងថា ខ្លួនបាន   ឃើញ បុរសវ័យកណ្តាល ម្នាក់ ស្ថិតនៅ ក្នុងឈុតសម្លៀកបំពាក់ ផ្លូវការ អាវធំ ក្រវ៉ាត់ ក បានដើរឡើង   ទៅ លើស្ពាន សម្រាប់អ្នកដំណើរថ្មើរ ជើងមួយកន្លែង កណ្តាលក្រុង​តូក្យូ នាស្ថានីយ៍ Shinjuku តែដឹង   អីថា  រំពេចនោះ ខណៈគាត់អង្គុយ មួយស្របក់គេក៏ឃើញមានភ្លើង ឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង ។

ប្រភព អះអាងអោយដឹងថា ជនរងគ្រោះខាងលើបានប្រើប្រាស់ឧបករណ៍បំពងសម្លេងក្នុងការស្រែក បន្លឺឡើងរយៈពេលមួយម៉ោង ស្តីអំពី ភាពមិនពេញចិត្ត   របស់ខ្លួន   ទៅ លើ  បំរែបម្រួល រដ្ឋធម្មនុញ្ញ របស់ប្រទេសជប៉ុន ។ យ៉ាងណាមិញ​ ខ្សែអាថ៍វីដេអូ ដែល គេ បានឃើញ ថាបានចាក់ផ្សាយ នៅលើ កញ្ចក់ទូរទស្សន៍ក្នុងស្រុក បង្ហាញអោយដឹងថា ភ្លើងឆាបឆេះ   ដ៏សន្ធោសន្ធៅ នៅពីលើខ្លួនគាត់ ត្រូវ បានពន្លត់ទៅវិញ ក្រោយបទអន្តរាគមន៍ ពីសំណាក់ ក្រុមអាជ្ញធរ ប្រចាំតំបន់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Asia Int news Breaking news Unt news Asia Asean