ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ California ខាងត្បូង (អាមេរិក) ទើបបានឧទ្ទេសនាមម៉ាស៊ីនបោះពុម្ភ 3D ដែលមានទំហំធំ អាចសាងសង់រួចរាល់នូវផ្ទះមួយខ្នង ដោយចំណាយពេល
ត្រឹមតែ ២៤ម៉ោង។
រូបភាពនៃម៉ាស៊ីនបោះពុម្ភ 3D សម្រាប់សាងសង់ផ្ទះ (រូប ៖ Business Insider)
គេហទំព័រ Business Insider បានដកស្រង់សំដីរបស់ប្រធានក្រុមស្រាវជ្រាវ លោកសាស្ដ្រាចារ្យ Behrokh Khoshnevis ឱ្យដឹងថា ម៉ាស៊ីនបោះពុម្ភ 3D យក្សនេះ ត្រូវបានបំពាក់ឧបករណ៍សង់ផ្ទះដោយបេតុង។ យោងទៅលើការរចនាដែលធ្វើឡើងដោយកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភនេះ អាចសាងសង់ផ្ទះពិតៗមួយខ្នង ស្ទើរតែមិនបាច់ពឹងលើកម្មករសំណង់។
ម៉ាស៊ីនសាងសង់ផ្ទះខាងលើនេះ ត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាមួយដែលគេហៅថា Contour
Crafting ហើយវាក៏ត្រូវបានក្រុមអ្នកជំនាញការជឿថា នឹងអាចផ្លាស់ប្ដូរទាំងស្រុងនូវវិស័យសំណង់របស់ពិភពលោក។
ដើម្បីធ្វើការបាន ក្រុមអ្នកឯកទេស បានបង្កើតផ្លូវដែក សម្រាប់ឱ្យម៉ាស៊ីនបោះពុម្ភនេះដំណើរការ និងបូមបេតុង ដើម្បីបង្កើតរចនាសម្ព័ន្ធខាងក្រៅរបស់អាគារ ទៅតាមការរចនាផ្លង់របស់កុំព្យូទ័រ។
នៅពេលម៉ាស៊ីនធ្វើការរបស់ខ្លួនរួចរាល់ មនុស្សនឹងត្រូវបង្ហើយកិច្ចការដែលនៅសល់ ដូចជា ដាក់
បង្អួច ទ្វារ ឬដាក់តាំងគ្រឿងសង្ហារឹម ។ល។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
iPhone 6 អាចនៅតែប្រើកាមេរ៉ា ទំហំ 8 megapixel ដដែល
Windows Phone វ៉ាឈ្នះ iPhone នៅលើទីផ្សារ Mobile ២៤ប្រទេស
ប៊ិចគូរចេញជាខ្សែភ្លើង សម្រាប់អ្នកចូលចិត្ត អេឡិចត្រូចនិច
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Business Insider