CamNews

យានយន្ត 

កាន់តែទំនើបទៀតហើយ ជាមួយ Chevrolet Cruze 2016 សង្ហា ប្រណិត និង ទាន់សម័យ

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដរបស់ប្រទេសអាមេរិក ដែលមានឈ្មោះថា Chevrolet បានប្រកាស ពី​គម្រោងរបស់ខ្លួនដែល នឹងសម្រេចជាផ្លូវការនូវម៉ូដែល Chevrolet Cruze 2016 ឲ្យចររាចរលើទីផ្សារ នាខែ​ មិថុនាខាងមុខនេះ ។ 

ម៉ូដែល Chevrolet Cruze 2016 និងត្រូវបានលេចមុខដំបូងគេបង្អស់ក្នុងចំណោមម៉ូដែលដទៃទៀតរបស់ក្រុមហ៊ុន Chevrolet ដែលភ្ជាប់មកជាមួយ រូបរាងស្រស់សង្ហា ទំនើប ទាក់ទាញ​ និងទាន់សម័យ ។ ក្រៅ​ពី​រូបរាង ព្រមទាំងភាពទំនើបដ៏ល្អឥតខ្ចោះទៅ ម៉ូដែលនេះ ក៏បានបំពាក់មកជាមួយផងដែរនូវ ប្រព័ន្ធបញ្ជាកាន់តែទំនើបជាងស៊េរីមុនៗទៅ ទៀត។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ម៉ូដែលនេះ ក្រុមហ៊ុន បានផ្ដោតសំខាន់ជាង​គេបំផុតជាមួយ ព៌ណរសម្បុរ នឹងភាពរលើបរលោង គួរជាទីពេញចិត្ដ។ 

ម៉ូដែល Chevrolet Cruze 2016 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន ប្រើប្រអប់លេខអូតូ ស្មើរនឹង ៦ លេខ ដែលអាចរត់បានល្បឿនលើបបំផុតរហូតដល់ទៅ ១៧០​គ.ម/ម៉ោង ។ សម្រាប់តម្លៃវិញគឺ ត្រឹមតែ ១៨០០០ ដុល្លារប៉ុណ្ណោះ ។ ទស្សនារូបភាពទាំងអស់គ្នា៖ 

 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed

 


Tags: vehicle 2016 Chevrolet Cruze