អ៊ីតាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា ក្រុមហ៊ុនរថយន្ដ Ferrari បានកែច្នៃរថយន្ដនេះ អោយក្លាយទៅជារថយន្ដ ដែលមាន
លក្ខណៈលំដាប់ ពោលគឺ មានរូបរាងឡូយ ទាក់ទាញ និងល្បឿននោះ គឺកើនឡើងដល់ទៅ
៤ដង ឯណ្ណោះ។
គួរបញ្ចាក់ផងដែរថា រថយន្ដ Ferrari នេះ ត្រូវបានផលិតដោយក្រុមហ៊ុនរថយន្ដ Sport Car
Enzo Ferrari តាំងពីឆ្នាំ ១៩២៩ ក្នុងទីក្រុង Maranello ប្រទេសអ៊ីតាលី។ ទើបមកដល់ឆ្នាំ
១៩៥៣ រថយន្ដនេះ ក៏មានការពេញនិយមយ៉ាងខ្លាំងម្ដងដែរ ក្នុងតំបន់អឺរ៉ុប និងបណ្ដាប្រ
ទេសមួយចំនួនទៀត ក្នុងពិភពលោក។
តាមការអោយដឹងពីក្រុមហ៊ុន បានអោយដឹងថា ដោយសារថ្មីៗនេះ មានការសុំណូមពរពីសំ
ណាក់អ្នកគាំទ្ររថយន្ដនេះ ក្រុមហ៊ុនក៏បានខិតខំកែប្រែវាជាថ្មី ពោលគឺការ រចនានូវពណ៌
ទ្រង់ទ្រាយ កម្លាំងម៉ាស៊ីន ក៏ដូចជាការឡើងថ្លៃផងដែរ តម្លៃរថយន្ដគឺ ៧៥០,០០០ ដុល្លារ។
សូមមើលវីដេអូក្លីប នៃការសាកកម្លាំងរថយន្ដនេះ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail