CamNews

ព័ត៌មានអន្តរជាតិ 

ប្រមាញ់បានហើយ ពិជឃាត ISIS សម្លាប់មនុស្ស ៣៨ នាក់ នៅឆ្នេរសមុទ្រ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ប្រទេសទុយនេស៊ី បានធ្វើការចាប់ឃាត់ខ្លួន  សមាជិក ក៏ដូចជា​ក្រុម បណ្តាញ ISIS ដែលបានបើកការវាយប្រហារសម្លាប់រង្គាល សម្លាប់មនុស្ស ៣៨ នាក់ ភាគច្រើនជា ភ្ញៀវទេសចរ នៅឯឆ្នេរសមុទ្រមួយកន្លែង តំបន់រមណីយដ្ឋាន ក្រុង Sousse កាលពីចុងសប្តាហ៍ថ្ងៃ សុក្រកន្លងទៅ នេះបើយោងតាមការគូសបញ្ជាក់ ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។


លោក Mohamed Gharsalli រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអោយដឹងថាកងកម្លាំងសន្តិសុខប្រមាណជាង ១០០០ នាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញប្រទេស ជាពិសេស នៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ ដើម្បីធានាអោយបាននូវការរក្សាសន្តិសុខជាតិ ។

រដ្ឋមន្រ្តីសហភាពអឹរ៉ុប ៣ រូប បានដាក់កម្រងផ្កា នៅទីតាំងកើតហេតុ ជាសារបង្ហាញពីសាមគ្គីភាព និងចូលរួមរំលែកទុក្ខ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលគេស្គាល់ឈ្មោះថា ISIS នោះ បានអះអាងថា ខ្លួនគឺជា  អ្នក វាយប្រហារ សម្លាប់ រង្គាលលើក នេះ ។ សេចក្តីរាយការណ៍ ពីប៊ីប៊ីស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អោយដឹងថាហោចណាស់ជន រងគ្រោះ ៣០ នាក់ គឺមានវត្តមានមកពីចក្រភពអង់គ្លេស ។


លោក Gharsalli អោយដឹងថា ពួកយើងបានធ្វើការចាប់ឃាត់ខ្លួនក្រុមដំបូង​ ដែលជាក្រុមអទិភាព ជាបណ្តាញមកពីក្រុមឧក្រិដ្ឋកម្ម ភារវកម្មខណៈសំដៅទៅលើការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងឈ្មោះ Seifeddine Rezgui ជាសិស្សនិស្សិត ទុយនេស៊ីមួយរូប ដែលបានបើកការ វាយប្រហារ កាលពីថ្ងៃ សុក្រ ។ អាជ្ញាធរ ទុយនេស៊ី បញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះ គឺជាបុគ្គល  តែមួយ គត់ដែលបានបើក ការវាយប្រហារ ប៉ុន្តែលោកទទួលបានការគាំទ្រពីបណ្តាញរបស់ខ្លួន តាម រយៈការផ្តល់ជាសព្វាវុធ

ពួកយើងគឺជាមិត្តល្អ  នឹងគ្នា   រវាង ប្រជាជាតិ ទុយនេស៊ី  ចក្រភព អង់គ្លេស អាល្លឹម៉ង់ និង បារាំង ខណៈប្រឆាំងទៅនឹង សត្រូវតែមួយដូចគ្នា នេះបើតាមការលើកឡើងរបស់លោក Gharsalli ៕

- អាន ៖ សាហាវណាស់ ៖ ISIS វាយប្រហារ សម្លាប់មនុស្ស ៣៩ នាក់ នៅឆ្នេរសមុទ្រ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Tunisia Terror