ព័ត៌មានអន្តរជាតិ ៖ សួនសត្វពីរនៅក្នុងប្រទេសចិន ប្រឈមមុខក្នុងការបិទទ្វារ បន្ទាប់ពីចង
សត្វខ្លា ផ្អោបទៅនឹងតុ រួចវាយនឹងដំបង ធ្វើដូច្នេះ ទើបអាចអោយអ្នកទស្សនាចរ អាចឡើង
ជិះលេងលើវាបាន និងថតរូបជាអនុស្សាវរីយ៍ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានសឹង្ហបុរី singaporeseen ។
បើយោងតាមរបាយការណ៍ពី Global times អះអាងអោយដឹងថា ករណីទីមួយ គឺបានកើត
ឡើងនៅក្នុងឧទ្យានជាតិខ្លា នៅក្នុងក្រុង Changchun នាខេត្ត Jilin ប្រទេសចិន ។ ជាការ
ពិត បើយើងងាកក្រឡេកទៅមើល រូបភាពខាងលើនេះវិញ ជាក់ច្បាស់ណាស់ ខ្លាមួយ
ក្បាល ត្រូវបានឆ្មាំសួនសត្វចាប់ចងទៅនឹងតុឈើ ដោយមានវាយជាដំបងទៀតនោះ មុន
នឹងអនុញ្ញាតអោយអ្នកទស្សនាចរ អាចឡើងពីលើអង្គុយលេង និងថតរូបជាអនុស្សាវរីយ៍
ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា អ្នកចាត់ការណ៍ដែលមកពីសួនសត្វមួយនេះ ត្រូវបានក្រុមអាជ្ញាធរ
ពិន័យជាសាច់ប្រាក់ ៥,០០០ យ័ន ស្មើនឹង ៨០០ ដុល្លារ ស្របពេលដែលការប្រឈមក្នុង
ការបិទទ្វារនៅតែជាបញ្ហាចោទ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen