CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា ៖ អាមេរិក នឹងចេញសកម្មភាព បើសិនណា មានករណី វាយប្រហារ កោះជម្លោះមែននោះ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅដល់ប្រទេសជប៉ុន កាលពីអំឡុង ថ្ងៃពុធ ម្សិលមិញនេះ លោក បារ៉ាក់ អូបាម៉ា នៅវេលាព្រឹក ថ្ងៃព្រហស្បត្តិ៍ នេះ បានថ្លែងប្រាប់សន្និ សិទកាសែតមួយ ដែលបានធ្វើឡើងក្នុងប្រទេសនេះ អោយដឹងថា កោះជម្លោះ ខណៈមានការវិវាទ រវាងជប៉ុន និង ចិននោះ ត្រូវបានគ្រប់ដណ្តប់ ដោយ សន្និសញ្ញាការពារជាតិ​មួយ ដែលតម្រូវអោយ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ចេញបទអន្តរាគមន៍ បើសិនណា មានការវាយប្រហារ កោះជម្លោះពិត ប្រាកដមែននោះ ។

សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា លោកប្រធានាធិបតីរូបនេះ បន្តអោយដឹងថា ៖ មាត្រាប្រាំ (នៃសន្ធិ សញ្ញា សន្តិសុខ សហរដ្ឋអាមេរិក និង ប្រទេសជប៉ុន) គ្របដណ្តប់ទៅលើ វិសាលភាពដែន អធិបតេយ្យភាពទាំងអស់ ក្រោមការគ្រប់គ្រង របស់ជប៉ុន ដោយនៅក្នុងនោះ រួមមាន កោះ Senka- Ku ដូចគ្នាដែរ។

យើងមិនមានជំនឿជាក់ ថានឹងមានការផ្លាស់ប្តូរ ឯកតោភាគី នាំអោយមានបញ្ហាល្អក់កករ ដល់ សម្ព័ន្ធភាពនោះទេ ហើយអ្វីដែលធ្លាប់មានស្រាប់ ក្នុងចំណងសម្ព័ន្ធភាព គឺស្ថិតនៅក្រោមការគ្រប់ គ្រង របស់ប្រទេសជប៉ុន ។ វាពុំមែនជាទីតាំងថ្មីមួយនេះទេ ។ ខណៈវាគឺជាតំបន់ស្ថិតស្ថេរមួយ ។ ពួកយើងត្រូវឈរនៅក្នុងជំហររួមមួយ នៅក្នុងការអំពាវនាវ អោយមានការដោះស្រាយ តាមសន្តិវិធី ក្នុងនោះ រួមមានតាំងពី បញ្ហាដែនទឹកសមុទ្រ ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Japan Tokyo Asia Int news Breaking news Unt news Obama USA Island