បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលរបស់ប្រទេសកូរ៉េ បានអោយដឹងថា ក្នុង
ចំនួនយុវវ័យ ដែលញៀនលេងនូវប្រព័ន្ធអ៊ីនធើណែតមានការកើនឡើង នាពេលថ្មីៗ
នេះ។
ទន្ទឹមនឹងនេះ បើនិយាយពីការវាស់ស្ទង់របស់ក្រសួងអប់រំនៃប្រទេសនេះ ក្នុងចំណោមយុវវ័យ
ជាង ១.៧៤ លាននាក់បានបង្ហាញអោយឃើញថាក្នុងនោះមានជាង ៣.៩ ភាគរយ ដែលស្មើ
និង ៦៨,០៤៤ នាក់ បានញៀននៅក្នុងការលេងនូវប្រព័ន្ធអ៊ីនធើណែត ។ ទោះបីតូលេខនេះ
មានការធ្លាក់ចុះជាងឆ្នាំមុនក៏ដោយ ក៏វានៅតែជាតួលេសមួយដែលនៅខ្ពស់នៅឡើយ និងគួរ
អោយព្រួយបារម្ភ។
មានមតិមួយចំនួនបានបដិសេធទៅនឹងលទ្ធផលដែលបានរកឃើញនាពេលថ្មីៗនេះ ក៏ដោយ
សារវាគ្រាន់តែជាការដែលគិតពីប្រយោជន៏ផ្ទាល់ខ្លួននឹងសំដែងការមិនគាំទ្រចំពោះរដ្ឋាភិបាល
ការវាស់ស្ទង់នេះ ក៏បានបញ្ជាក់ថា យុវវ័យកំពុងតែបន្តញៀននៅក្នុងការលេងអ៊ីនធើណែតនេះ
ដដែល ដោយការវាស់ស្ទង់នេះបានចាប់ផ្តើមក្នុងអំឡុងខែមីនា-មេសា ក្នុងចំណោមយុវវ័យកំ
ពុងបន្តការសិក្សាទូទាំងប្រទេស។
នៅក្នុងនោះ បានរកអោយឃើញយ៉ាងច្បាស់ថា ០.៩ ភាគរយនៃយុវវ័យទាំងអស់ ដែលស្មើនិង
១៦,៧១៤ នាក់គឺជាក្រុមដែលញៀនលេងអ៊ីនធើណែតខ្លាំងជាងគេបំផុត។ ពួកគេត្រូវការ Online
ជាប់ជានិច្ចបើសិនណាពួកគេ Offline វិញ ហាក់បីដូចជាធ្វើអោយពួកគេមានភាពក្រៀមក្រំអញ្ជឹង
ដែរ។
យុវវ័យដែលញៀនលេងអ៊ីនធើណែត ក៏ដូចជាញៀនលេងហ្គេម Online តាមរយៈប្រព័ន្ធអ៊ីនធើ
ណែតនេះ វាគឺជាបញ្ហាប្រឈមមួយដែលរដ្ឋាភិបាលប្រទេសកំពុងជួបប្រទះ និងរិះរកគ្រប់មធ្យោ
បាយ ដើម្បីដោះស្រាយបញ្ហានេះអោយប្រសើរឡើងវិញ ។ ដោយឡែកកាលពីខៃ វិច្ឆិកា រដ្ឋាភិ
បាល បានចាប់ផ្តើមដាក់បំរាមនៅលើប្រព័ន្ធហ្គេម online ដោយមិនអនុញ្ញាតអ្នកដែលចូលរូម
លេងរូបណាមានអាយុក្រោម ១៦ឆ្នាំអាចលេងបាននោះទេនិងធ្វើការបិទជាបណ្តោះអាសន្នរៀង
រាល់យប់ចាប់ពីពាក់កណ្តាលអធ្រាត្ររហូតដល់ម៉ោង ៦ ព្រឹក ទើបបើកដំណើរការជាធម្មតាវិញ៕
ដោយ ៖ មង្គល
ប្រភព ៖ yourhealth