CamNews

យល់ដឹង 

បីយ៉ាង ជួយឱ្យស្បែកមុខសម៉ដ្ឋ និង តឹងណែន ឆាប់រហ័ស

សុខភាពស្បែក គឺជាបញ្ហាមួយដ៏សំខាន់ ដែលមនុស្សយើងតែងតែមានការព្រួយបារម្ភ។​ ជា
ពិសេស​ សំរាប់   ស្រ្តីតែម្តង ស្រី្តភាគច្រើន តែងរកគ្រប់មធ្យោបាយ និង ប្រើគ្រប់ផលិតផល
ដើម្បីឱ្យស្បែករបស់ខ្លួន សស្អាត​ ភ្លឺរលោង និង តឹងណែន។

ខាងក្រោមនេះ យើ់ងសូមណែនាំ អ្នកនូវប្រភេទផ្លែឈើមួយចំនួន  ដែលអាចជួយឱ្យស្បែក
របស់អ្នកភ្លឺរលោង និង តឹងណែន ដោយធម្មជាតិ។

ផ្លែចេក៖ គឺជាប្រភេទផ្លែឈើដែលសម្បូរ និង ងាយស្រួលរកបំផុត   នៅគ្រប់ទីកន្លែង និង
មានតំលៃសមរម្យ ជាមួយនឹងរសជាតិឆ្ងាញ់ពិសា។ មួយវិញទៀត ផ្លែចេក មានផ្ទុកនូវសារ
ធាតុ ដែក ម៉ាញ៉េស្យូម និង ប៉ូតាស្យូម  ដែលមានតួនាទី  ជួយកាត់បន្ថយ  ដំណើរមានរដូវ
របស់ស្រ្តី ឱ្យដើរស្រួល និង ទៀងទាត់។

បន្ថែមពីលើសពីនេះទៀត ផ្លែចេក សម្បូរទៅដោយ វីតាមីន A, B និង​ E   ដែលដើរតួនាទី
យ៉ាងសំខាន់ ប្រឆាំងនឹងការចាស់មុនវ័យ។

ផ្លែក្រូច៖ មានផ្ទុកនូវសារធាតុវីតាមីន C និង  នូវប្រូតេអ៊ីន ខ្ពស់  ដែលជួយឱ្យស្បែកមាន
សំណើច សស្អាត ភ្លឺរលោង និង ជួយឱ្យស្បែកដុះលូតលាស់បានល្អ។ សូមយកសាច់ផ្លែ
ក្រូច ដុសខាត់នៅលើស្បែករបស់អ្នក ដើម្បីធ្វើឱ្យស្បែកភ្លឺរលោង។

ផ្លែល្ហុង៖​ មានអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់ស្បែកដោយសារតែនៅក្នុងផ្លែល្ហុងមាន
ផ្ទុក  ទៅដោយសារធាតុប្រតិកម្មអ៊ុកស៊ីត និង  សារធាតុអង់ស៊ីម  ដែលអាចជួយសម្លាប់
កោសិកាស្បែកងាប់ និង  ព្យាបាលខូច។ សូមទទួលទាន   ទឹកល្ហុងទុំក្រឡុកមួយកែវ ឬ
យកផ្លែល្ហុងទុំ លាយនៅលើស្បែកមុខ និងឱ្យស្បែកមុខរបស់អ្នក  ទន់ភ្លឺរលោង និង តឹង
ណែន បានឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ timesofindia


Tags: Knowledge Fruits for a glowing skin