CamNews

កីឡាអន្តរជាតិ 

ដឹងទេថា ប៉ាក់គីអៅ ប្រកួតនៅម៉ោងប៉ុន្មាន ហើយនរណាជាអាជ្ញាកណ្ដាលក្នុងការប្រកួតនោះ ?

ព័ត៌មានកីឡា៖​ ព្រឹត្ដិការណ៍ប្រកួតដ៏កក្រើកសម័យកាល រំជើបរំជួលមនុស្សម្នារាប់លាននាក់ចង់ទស្សនា​ ប៉ុន្ដែទន្ទឹមនឹងការចាប់អារម្មណ៍នេះផងដែរ ក៏នៅមានប្រិយមិត្ដមួយចំនួន មិនទាន់បានដឹងពីពេលវេលា​នៃការប្រកួត ច្បាស់លាស់នោះទេ ហើយក៏មិនទាន់ស្គាល់ដែរ ថាតើនរណាជាអាជ្ញាកណ្ដាល​​នៅក្នុងព្រឹត្ដិការណ៍អស្ចារ្យមួយនេះ។ 

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror ក៏បានបង្ហាញខ្លះផងដែរ អំពីការប្រកួតនេះ ដែលនឹង​ប្រព្រឹតទៅនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥ ក្នុងសណ្ឋាគាដែលល្បីបំផុតលំដាប់លេខ ២ លើពិភពលោកឈ្មោះថា MGM Grand ក្នុងទីក្រុង Las Vegas នៃប្រទេសសហរដ្ឋអាមេរិក ។ សម្រាប់ពេលវេលាប្រកួត​នឹងចាប់ផ្ដើមពីម៉ោង ៣ៈ០០ pm រហូតដល់ម៉ោង ៨ៈ០០ pm (ម៉ោងនៅក្នុងទីក្រុង Las Vegas) ត្រូវនឹងពេល​វេលានៅកម្ពុជាថ្ងៃអាទិត្យ ទី ៣ ខែឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៥ៈ០០ am ដល់ម៉ោង ១០ៈ០០ am ។ ហើយគូរពិសេស សម្រាប់ការប្រកួតនោះគឺ Floyd Mayweather vs Manny Pacquiao គឺនឹង​ចាប់​ផ្ដើមប្រកួតនាពេលវេលាចុងក្រោយគេបង្អស់ ។ 

សមាសភាពអាជ្ញាកណ្ដាលក្នុងការប្រកួតនោះគឺ លោក Kenny Bayless ដែលជាជនជាតិ អាមេរិក និង​មានបទពិសោធន៍ចូលរួមការប្រកួតច្រើនក្នុងការប្រកួតគួខ្លាំង ។


 ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: boxing news Manny Pacquiao