ក្នុងរាត្រីនៃពិធីបុណ្យមួយ មានព្រះសង្ឈ១អង្គ កំពុងសម្តែងធម៌ទេសនាហើយ នៅមានកម្មវិធី
សិល្បៈដូចជារាំវង់, អាយ៉ៃឆ្លើយឆ្លង ,បញ្ចាំងវីដេអូ បន្ទាប់ពីបញ្ចប់ធម៌ទេសនា។ប៉ុន្តែព្រះសង្ឈ
បានសម្តែងធម៌ទេសនាចេះតែយូរទៅៗដើម្បីតម្រែតម្រង់ដល់លោកតា លោកយាយ។
ទន្ទឹមនឹងនោះ ដែរមានយុវជនមួយចំនូនមានការធុញទ្រាន់ព្រោះពួកគេចង់មើលសិល្បៈ រួចក៏
នាំគ្នាយកឬស្សីវែងមួយដើមទៅចាក់គូទព្រះសង្ឈតាមប្រឡោះរនាបពីក្រោមផ្ទះ។ ពេលនោះ
ព្រះសង្ឈដឹងហេតុការណ៍កញ្ចប់ធម៌ទេសនាភ្លាម ដោយសង្ឈមានដីកាថា"ធម៌ទេសនាអាត្មា
បានសម្តែងមកនៅពេលនេះចប់តែប៉ុណ្ណោះឯង ព្រោះតែមានខ្មាំងចាក់គូទ អាត្មា អេវំ!"៕
ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖
-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ឆ្លាតគ្រាន់បើ!
-សំណើច រឿង៖ មានពិសោធន៍ច្រើន!
-សំណើច រឿង៖ ជាប់គុក ដោយសារឈាម!
-សំណើច រឿង៖ បុណ្យចូលឆ្នាំថ្មី ប្រពន្ធសរសើរ!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke