CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនជនសង្ស័យ ពីបទប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា

ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ ចាប់ឃាត់ខ្លួន ជនសង្ស័យពីបទប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី
សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា  បន្ទាប់ពីក្រុមភ្នាក់ងារតាមដានស៊ើបអង្កេត  FBI បានរកឃើញ
សារធាតុពុល  ​ អាចសម្លាប់ជីវិតមនុស្សបាន  ក្នុងសំបុត្រ  ផ្ញើទៅកាន់   ការិយាល័យ ព្រឹទ្ធសភា
សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទំព័រសារព័ត៌
មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា   ជនជាប់ចោទ ដែលត្រូវបានចាប់ឃាត់ខ្លួនរូបនោះ  មានឈ្មោះថា ​ Paul
Kevin Curtis ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀតបើ
យោងតាម ប្រភពសារព័ត៌មានដដែល   ក៏បានគូសបញ្ជាក់បន្ថែមថា   ភ្នាក់ងារតាមដានស៊ើប
អង្កេត  FBI បានបន្ថែមថា ករណីខាងលើនេះ វាមិនជាប់ពាក់ព័ន្ធទៅនឹងករណីបំផ្ទុះគ្រាប់បែក
កាលពីប៉ុន្មាន ថ្ងៃកន្លងទៅនោះទេ    ដែលបានសម្លាប់មនុស្ស ៣ ​ នាក់  បន្ទាប់ពីមានការវាយ
ប្រហារពីសំណាក់ក្រុមភេវជន នៅក្នុងរដ្ឋ Boston។

ដោយឡែក     បើនិយាយពីជនជាប់ចោទរូបនោះវិញ  ក៏កំពុងតែស្ថិតនៅក្រោមការសាកសួរពី
ភ្នាក់ងារមន្តី្រមានសមត្តកិច្ច  ។  គួររំឭកផងដែរថា  កាលពីពេលកន្លងទៅ   ពោលគឺនៅក្នុងឆ្នាំ
២០០៤ ការិយាល័យព្រឺទ្ធសភា៣  ត្រូវបានបិទទ្វារ បន្ទាប់ពីរកឃើញសារធាតុពុលស្រដៀងគ្នា
នេះ ដោយឡែក បើងាកក្រឡេកទៅមើល អំឡុងឆ្នាំ  ២០០១ វិញ  សមាជិកសភា ៥  នាក់ក្នុង
នោះរួមមានអ្នកកាសែតផងនោះ ត្រូវបានសម្លាប់ ស្របពេលដែល១៧ នាក់ផ្សេងទៀតទទួល
រងរបួស បន្ទាប់ពីទទួលបានសំបុត្រអនាមិក ដែលបង្កប់ទៅដោយសារធាតុបំពុល៕

ដោយ ៖ រិទ្ធី
ប្រភព ៖ channelnewsasia


Tags: international news strange news unbelievable news pic