CamNews

ព័ត៌មានអន្តរជាតិ 

ក្រឡាប់លិច ទូកជនអន្តោប្រវេសន៍ ធ្វើចំណាកស្រុក នៅឯដែន សមុទ្រ ស្លាប់មនុស្ស ៣៦ នាក់

ព័ត៌មានអន្តរជាតិ ៖​ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ កាលពី ប៉ុន្មានម៉ោងមុននេះ អោយដឹងថា យ៉ាងហោចណាស់ជនអន្តោ ប្រវេសន៍ ៣៦ នាក់ បានលង់ទឹកស្លាប់ នៅឯឈូងសមុទ្រ ប្រទេស លីបីក្រោយមានករណីគ្រោះថ្នាក់ ក្រឡាប់លិចទូករបស់ពួកគេ កាលពី សប្តាហ៍កន្លងទៅនេះ ដោយនៅក្នុងនោះ សាកសព ត្រូវបានរក ឃើញជាបន្តបន្ទាប់ កាលពី ថ្ងៃអាទិត្យ ម្សិលមិញនេះ ។

ក្រុមកម្លាំងចម្រុះ ដែនទឹក បញ្ជាក់អោយដឹងថា ពួកគេ បានជួយសង្គ្រោះអាយុជីវិត មនុស្ស ៥២ នាក់ ខណៈពេលដែលមានសេចក្តីរាយការណ៍ មានមនុស្ស ដល់ទៅ ១៣០ នាក់ នៅលើនោះ  ។    ប្រភព បន្តអោយដឹងថា ករណីគ្រោះថ្នាក់មួយនេះ បានកើតឡើង កាលពីថ្ងៃអង្គារ កន្លងទៅ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ ប្រទេស លីបី បានជម្រុញអោយ សភាពអឹរ៉ុប អោយធ្វើការច្រើនជាងនេះ ដើម្បីជួយទប់ស្កាត់ លំហូរនៃជនចំណាកស្រុក ។ ប្រភពបន្ត អោយដឹងថា ប្រទេស    លីបី ជាចំនុចសំខាន់  របស់ជនចំណាកស្រុកអាហ្រ្វិក ធ្វើអន្តោប្រវេសន៍ ព្យា យាមចូលទៅតំបន់អឹរ៉ុប ។

អ្នកនាំពាក្យកងទ័ពជើងទឺក លោក  Ayoub  Kassem      បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ទូកខាងលើ    បានក្រឡាប់ លិច  មានរយៈចម្ងាយជាង ៤ គ.ម ពីក្រុងជាប់មាត់សមុទ្រ ប្រទេស លីបី ក្រុង Garabouli ។  បន្ថែមពីលើនេះ    មូលហេតុចម្បង  ដែល នាំអោយទូកក្រឡាប់ គឺ បណ្តាលមកពី ផ្ទុកលើសទម្ងន់ ស្របពេលដែល មនុស្ស ៥៤ នាក់ផ្សេងទៀត បន្តបាត់ខ្លួននៅឡើយ

ប្រែសម្រួល​ ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Unt news Viral video Breaking news Libya