បុណ្យ Umhlanga ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ដ៏សំខាន់របស់
ប្រទេស Swaziland ដែលជាប្រទេសក្រីក្របំផុតនៅតំបន់អាហ្វ្រីខាងត្បួង។ នេះជាបុណ្យ
ដ៏ទាក់ទាញព្រោះថា មានស្រីក្រមុំព្រហ្មចារីអាក្រាតកាយ ប្រមាណជាជាង ២០,០០០
នាក់បង្ហាញខ្លួន ដើម្បីឲ្យស្តេច Mswati III ជ្រើសរើសធ្វើជាអគ្គមហេសី។
ព្រះមហាក្សត្រ Mswati III
ប៉ុន្តែមានត្រឹមតែមួយនាក់ក្នុងចំណោម ២០,០០០នាក់នោះ ដែលនឹងមានឱកាសក្លាយជា
ព្រះមហាក្សត្រីយានី ។ ដូច្នេះ ឱកាសក្លាយជាព្រះមហាក្សត្រីយានី គឺវាមិនខុសពីការឈ្នះ
ឆ្នោតនោះទេ។ ព្រះមហាក្សត្រីយានី ទាំងអស់នឹងត្រូវបានសាងសងរាជវាំងមួយផ្ទាល់ខ្លួន
និងត្រូវប្រទានរថយន្តទំនើប ព្រមទាំងបានរស់នៅក្នុងស្ថានភាពហ៊ឺហា។
ស្តេចទ្រង់យាងត្រឡប់មកពីជ្រើសរើសមហេសី
អត្ថន័យរបស់បុណ្យនេះ គឺដើម្បីលើកតំកើងតំលៃរបស់ព្រហ្មចារីភាពរបស់ស្រ្តី ហើយវាក៏
ជាឱកាសមួយសំរាប់ព្រះមហាក្ស Mswati III ជ្រើសរើសប្រពន្ធ។
តាមច្បាប់ មហេសីរបស់ព្រះមហាក្សត្រូវតែជាអ្នកមានសិលធម៌ល្អ ដើម្បីចៀសវាងផលប៉ះ
ពាល់ដល់កេរ៍ឈ្មោះរបស់ព្រះរាជណាចក្រ Swaziland។
ទោះបីជា ស្តេចដែលមានព្រះជន ៤០ឆ្នាំ និងកាន់កាប់អំណាចតាំងពីឆ្នាំ១៩៨៦ រូបនេះមាន
ប្រពន្ធ ១៩នាក់ហើយក៏ដោយ ប៉ុន្តែមហិច្ឆតារបស់ព្រះរាជារូបនេះមិនទាន់ចប់ទេ ទ្រង់បាន ច្រានចោលការរិះគន់ និងការមិនយល់ស្របរបស់បណ្តាអង្គការសិទ្ធិមនុស្សនៅលើទូទាំង
ពិភពលោក។
ប្រទេសនេះគឺជាប្រទេសក្រីក្រជាងគេនៅលើពិភពលោក និងពោពេញដោយគ្រោះអាបាយ
មុខ។ អាត្រាប្រជាជនមានជំងឺ HIV ឡើងដល់ ៤០%។ ប្រជាជន ៧០%គឺជាអ្នកក្រ។ ៥០%
ពុំមានការងារធ្វើ។ អាយុមធ្យមនៅប្រទេសនេះត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ។ ក៏ប៉ុន្តែ ស្តេចនឹង
គណៈរដ្ឋមន្ត្រីរបស់គាត់នៅតែរស់នៅហ៊ឺហា តម្រេកនិយម។ នៅប្រទេសនេះ មានបុណ្យ
ចំនួន២សំខាន់ជាងគេ នោះគឺបុណ្យជ្រើសរើសប្រពន្ធ និងបុណ្យខួបកំណើត។
នៅពេលពិភពលោកកំពុងស្វែងរកវិធានការដើម្បីជួយឧបត្ថម្ភអាហរឲ្យប្រជាជន តែស្តេច
របស់ប្រទេសនេះបានចំណាយ ៤៥លានដុល្លាដើម្បីទិញឧទ្ថមាគចក្រសំរាប់ខ្លួន។
ចំនុចចម្លែកបំផុតនោះគឺថា ក្នុងកែវភ្នែករបស់ប្រជាជន Swaziland ស្តេច Mswati III គឺជា
ស្តេចដ៏មហាអស្ចារ។
បុណ្យអាក្រាតដើម្បីឲ្យព្រះមហាក្សត្រជ្រើសរើសមហាសីនេះ គឺជាមោទនភាព និងការ
សប្បាយមួយ នេះគឺជាវប្បធម៌ពិសេសរបស់ប្រទេសតូចនៅទ្វីបអាហ្វ្រីកនេះ។ ដូច្នេះ ជា
រៀងរាល់ឆ្នាំ នៅតែមានស្រីក្រមុំជាង ១០០,០០០នាក់ចង់ចូលរួមក្នុងពិធីនេះ។