CamNews

មិនគួរឲ្យជឿ 

ផ្អើលទស្សនា ពីជុំវិញពិភពលោក វីដេអូគ្រោះថ្នាក់បំផុត ខ្វះមួយជំហានស្លាប់

ស្ទើរតែមិនគួរអោយជឿ​ ៖ បុរសដែលជាអ្នកបើកបររថយន្ត  ជនជាតិតៃវ៉ាន់ ​ត្រូវបានរកអោយ
ឃើញថាពិតជាសំណាងហួស ក៏ព្រោះតែបានរួចផុតពីមាត់ទ្វារមច្ចុរាជ ពោលគឺរួចផុតពីសេច
ក្តីស្លាប់  ខណៈពេលដែលដុំថ្មយក្សដ៏ធំមួយ  បានរអិលធ្លាក់ចុះមក  ប៊ិះនឹងសង្កត់លើរថយន្ត
របស់គាត់ដែលកំពុងតែ  ធ្វើដំណើរនៅតាមដងផ្លូវ  ស្របពេលដែលមានគ្រោះធម្មជាតិរអិល
បាក់ដីនោះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ ។

គួររំឭកផងដែរថា   វីដេអូសារព័ត៌មាន ស្តីពីគ្រោះថ្នាក់ធម្មជាតិដ៏រន្ធត់មួយនេះ ត្រូវបានគេហ
ទំព័រសារព័ត៌មានពិភពលោក    មានការចាប់អារម្មណ៍ជាខ្លាំង  និង បានចុះផ្សាយ  នៅទំព័រ
មុខរៀងៗខ្លួន។ ដោយឡែក មិនមានរបាយការណ៍ បញ្ជាក់អោយដឹង ថាមានមនុស្សទទួល
រងរបួសនោះទេ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ធម្មជាតិលើកនេះ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  ករណីគ្រោះថ្នាក់ធម្មជាតិមួយនេះ វីដេអូ
ត្រូវបានគេថតជាប់     សកម្មភាពស្តែងៗ  ពីកាម៉េរ៉ា ដែលត្រូវបានគេបំពាក់ជាប់នឹងរថយ​ន្ត
មួយផ្សេងទៀត ដែលធ្វើដំណើរនៅពីខាងក្រោយ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់
តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល
- តោះទៅទស្សនាវីដេអូ បែបកំប្លែង យាយពីថា ឈឺនោះឈឺ មកពីវាយចឹងតើ...
- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត
- ដើមឆ្នាំ ២០១៤ ល្បែងគ្រោះថ្នាក់ មានតែមួយគត់ក្នុងលោក នឹងសំកាំងខ្លួនឡើង (មានវី
ដេអូ)

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: Natural disaster Giant Boulder Landslide Taiwan Horrible accident Breaking news