ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ បើសិនទស្សនិកជនទាំងអស់គ្នា ជាក្រុមមនុស្សដែលខ្លាច
ខ្ពស់នោះ ដោយមិនចាំបាច់ដល់ថ្នាក់ឡើងទៅជិះនោះទេ សូម្បីតែមើលហ្នឹង ក៏ស្រែកបាត់ទៅ
ហើយ នោះការឡើងជិះលេងឧករណ៍កំសាន្ត ទម្លាក់ចុះពីលើអាកាស ក្នុងរយៈកំពស់មួយដ៏
ខ្ពស់ជាងគេ នៅលើសកលលោក។
នាដើមឆ្នាំ ២០១៤ នេះ ឧបករណ៍ជិះលេកំសាន្តបែបរន្ធត់ព្រឺព្រួច Zumanjaro: Drop of Do-
om’ ត្រូវបានគេរំពឹងទុកថា នឹងដាក់ដំណើរការជាផ្លូវការនៅឯសួនឧទ្យានជាតិ New Jersey
Six Flags Great Adventure រដ្ឋ New Jersey សហរដ្ឋអាមេរិក ។ ពិតណាស់ បន្ទាប់ពីវាសំ
កាំងខ្លួនអួតដល់ក្រុមមនុស្ស ដែលមិនញញើតជិះ ពោលគឺ មិនខ្លាចខ្ពស់តែម្តងហើយនោះ
នឹងក្លាយជាឧបករណ៍ជិះលេងកំសាន្តទម្លាក់ចុះមកក្រោមមានរយៈកំពស់ខ្ពស់ជាងគេបំផុត
នៅលើក្នុងលោក ពោលគឺ វាមានរយៈកំពស់ដល់ទៅ ១២៦ ម៉ែត្រឯណោះ និងមានល្បឿន
ទម្លាក់ខ្លូនចុះមកដល់ទៅ ១៤៤ គ.ម ក្នុងមួយម៉ោង ។
ជាមួយនឹងការសំកាំងខ្លួនដ៏ខ្ពស់ជាងគេនេះ នៅផ្នែកម្ខាងគេ ក៏មានបំពាក់នូវឧបករណ៍ជិះ
កំសាន្ត rollercoaster ដ៏ខ្ពស់មួយផ្សេងទៀតផងដែរនោះគឺ Kingda Ka មានរយៈកំពស់ខ្ពស់
ដល់ទៅ ៤៥៦ ហ្វឺត។
លើសពីនេះ បើយោងតាមសម្តីលោក John Fitzgerald ដែលជាប្រធានឧទ្យានមួយនេះ
បានគូសបញ្ជាក់អោយដឹងថា ប្រសិនបើលោកអ្នកទទួលយកការជិះកំសាន្តលេង rollercoa
ster ខណៈពេលដែលឧបករណ៍ទម្លាក់ខ្លួន Zumanjaro Drop of Doom’ កំពុងតែដំណើរការ
ព្រមគ្នានោះ វាគឺជាទស្សនីយភាពមួយដ៏អស្ចារ្យ តែកុំភ្លេចគិតថា វាក៏រន្ធត់ហួសពីការស្មាន
ផងដែរ ។ ខាងក្រោមនេះ ជាវីដេអូ 3D ជាគំរូស្រាប់ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
ទាំងអស់គ្នាណា៎ ៖
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ គ្រោះថ្នាក់ចរាចរណ៍ព្រឺរោម ឡានធំ ទម្ងន់ ៤០ តោន បុកគេឯង ទាំងកម្រោល
- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពី
ឆ្នាំ ១៩៦១
- ប៉ូលីសប៉េកាំង ចាប់ខ្លួនក្រុមមនុស្ស ២៧ រូប ពាក់ព័ន្ធពីបទពេស្យាចារ
- រកឃើញពូជស្វាព្រៃរោម មាស រស់នៅតំបន់ភ្នំ ភាគពាយព្យ ប្រទេស
ដោយ ៖ ពិសី
ប្រភព ៖ មេត្រូ