មុនពេលហាន់ ឬដំខ្ទឹមក្រហម និងខ្ទឹមបារាំង ចូរយកឈើគូស ដែលពុំទាន់បាន គូសអុជ នៅឡើយមកខាំបៀម នៅនឹងមាត់ឲ្យក្បាល ឈើគូសចេញមកក្រៅ ហើយចាំចាប់ផ្តើម ចាត់ការជាមួយខ្ទឹមក្រហម ឬខ្ទឹមបារាំងរបស់អ្នកចុះ ។
ពីព្រោះក្បាលឈើគូស មានសារធាតុជួយបឺត ស្រូបយកក្លិនឆួល របស់ខ្ទឹមក្រហម ឬខ្ទឹមបារាំងមិនឲ្យមករំខាន ក្រពេញទឹកភ្នែករបស់ យើងទេ ។ ឲ្យតែបានបៀមឈើគូសបែបនេះ ទោះជាអ្នកធ្វើការនៅជាមួយនឹងខ្ទឹមបារាំង ខ្ទឹមក្រហមប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃក៏ទឹកភ្នែក មិនព្រមហូរស្រក់ដែរ ។ តែបើទឹកភ្នែកហូរស្រក់ ព្រោះបញ្ហាបេះដូង ឈើគូសមិនអាចជួយបានទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល