អូស្រ្ដាលី៖ តាមការអោយដឹងពីក្រុមនិស្សិត ដែលដឹកនាំដោយលោកបណ្ឌិត Monica Gaglian
ជាសាស្រ្ដាចារ្យវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Western Australia ប្រចំាក្នុងប្រទេសអូស្រ្ដា
លីថា ថ្មីៗនេះ គេបានធ្វើការពិសោធន៍មួយ ដែលទទួលបានលទ្ធិផលថា រុក្ខជាតិគឺអាចចេះនិ
យាយគ្នាបាន ម៉្យាងទៀត ការនិយាយគ្នានេះ គឺអាចអោយរុក្ខជាតិនោះ ឆាប់លូតលាស់បាន
ល្អផងដែរ។
លោកបណ្ឌិតMonica បាននិយាយថា ការពិសោធន៍របស់កូនសិស្សលោក គឺបានយករុក្ខជាតិ
ដើមម្ទេស ដែលមិនសូវលូតលាស់បានល្អ មកដាក់ក្បែរដើមជីក្រហម ស្រាប់តែត្រឹមមួយរយៈ
ពេលខ្លីក្រោយមក ដើមម្ទេសក៏លូតលាស់បានល្អ មានផ្លែផ្កា ហើយដើមជីក្រហមក៏មានការ
លូតលាស់ល្អជាងមុនផងដែរ។
ក្រុមនិស្សិតសាកលវិទ្យាល័យ Western Australia
ទោះបីជាយ៉ាងណាក៏ដោយ លោក Monica បានបន្ថែមទៀតថា ក្រៅពីការពិសោធន៍ទៅលើ
ស្ថានភាពជាក់ស្ដែង ដោយគិតអំពីសីតុណ្ហភាព គុណភាពដី ទឹក គឺលោកបានប្រើឧបករណ៍
វាស់សម្លែងវាផងដែរ នោះគឺម៉ាស៊ីន Microscopic Sounds ៕
ដោយ៖ ណារិន្ទ
ប្រភព៖ research