Floyd Mayweather ក្រោយពេលដែលបានចេញពីពន្ធនាគារមកនោះ គេបានដឹងថាកីឡាករ
ប្រដាល់មិនដែលចាញ់រូបនេះមិនដែលបានឡើងសង្វៀនតាំងពីខែឧសភាឆ្នាំមុនមកម្ល៉េះ ហើយ
គេបានខិតខំក្នុងការរកលេសគ្រប់បែបយ៉ាងដើម្បីបង្វែរការប្រកួតជាមួយ manny pacquiao
ការប្រកួតរបស់គេចុងក្រោយគឺបានផ្ដួល Miguel Cotto នាថ្ងៃទី ៥ ខែឧសភា ឆ្នាំទៅមិញ។
បើតាមការបង្ហើបឱ្យដឹងពីភ្នាក់ងាររបស់ Floyd បានឱ្យដឹងថាគេនឹងមានការប្រកួតមួយនាថ្ងៃ
ទី ៥ ខែឧសភា ឆ្នាំនេះហើយគេមិនទាន់បានដឹងទេថាតើនរណានឹងអាចប្រឈមមុខជាមួយ
គេក្នុងខែឧសភានេះ គេគ្រាន់តែដឹងថា គេនឹងត្រូវប្រកួតជាមួយ Saul Alvarez ក្នុងខែកញ្ញា៕
ដោយ៖ ផានិត
ប្រភពពី៖ K14