CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖​ សិស្សសាលាបឋម រត់ជាន់គ្នា ស្លាប់ ៦ នាក់ ២២ នាក់ផ្សេងទៀត របួសធ្ងន់ និង ស្រាល (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖   យ៉ាងហោចណាស់ មនុស្ស ៦ នាក់បានស្លាប់  បាត់បង់ជីវិត ខណៈ ២២ នាក់ផ្សេង ទៀតបានទទួលរងរបួសធ្ងន់ និង ស្រាល ក្រោយពីមានករណីសិស្សតូចៗ នៅឯសាលាបឋមមួយកន្លែង បានផ្អើលនាំគ្នារត់ជាន់គ្នា នៅឯទីក្រុង Kunming ភាគខាងត្បូង ប្រទេសចិន   នេះ បើយោងតាមការដក ស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ប៊ីប៊ីស៊ី ។

ប្រភពដដែលបន្តអោយដឹងថា ក្រុមក្មេងសិស្សសាលាបឋម ជាច្រើនរយនាក់ មានអាយុចន្លោះពី ៧ ទៅ ៩ ឆ្នាំ បាននាំគ្នា ប្រឡែងគ្នាលេង នៅឯទីវាល ទីធ្លាសាលា ជាមួយ  នឹង ការលេង  ជាមួយ នឹងពូកយក្ស មានកំពស់ដល់ទៅ ៣ ម៉ែត្រ មានវិនាទីមួយនោះ ក្មេងមួយចំនួនបានជាប់នៅក្រោម គំនរពូក បន្ទាប់ពីវា បាន រលំក្រោយពីដាច់របូត ជាលទ្ធផល ភ្លាមៗនោះ ក៏មានករណីផ្អើលឈូឆរ ដោយពួកគេជាក្មេងតូចៗ ផ្អើល នាំ គ្នារត់ទៅកាំជណ្តើរ តែដឹងអីថា អ្នកខ្លះរត់មិនទាន់ ក៏បានដួល ក៏បាន បណ្តាលអោយកើតមាន ឡើងនូវសោកនាដកម្ម រត់ជាន់គ្នា ផ្ទាល់តែម្តង ក្នុងនោះ ស្លាប់ និង របួស ធ្ងន់ ស្រាល ជាច្រើននាក់ ។

ក្រោយកើតមានឡើងនូវគ្រោះថ្នាក់លើកនេះ ក្រុមមន្រ្តី  ក៏ដូចជា អាជ្ញាធរ    ប្រចាំ ក្រុង  Kunming តម្រូវ អោយរាល់គ្រប់សាលាទាំងអស់ ធ្វើការពិនិត្យឡើងវិញ ទាក់ទិនទៅនឹង   សម្បទា សុវត្ថិភាព ដើម្បីធានា អោយបានថា ចាកឆ្ងាយអំពីគ្រោះថ្នាក់ ជាយថាហេតុ ។

ក្នុងចំណោម កុមារតូចៗ ដែលបានទទួលរងរបួស ក្នុងនោះ ២ នាក់ រងរបួសធ្ងន់ ដោយនៅក្នុងនោះ ពួក គេទាំងអស់គ្នា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្រុក ភ្លាមៗ និង     ជាបន្ទាន់  នៅ ពេលដែលបាន កើតហេតុការណ៍ គ្រោះថ្នាក់ អកុសលលើកនេះ ។ ប្រភពសារព័តមាន ដេលីម៉ែល  បញ្ជាក់អោយដឹងថា ហេតុការណ៍ គ្រោះថ្នាក់មួយនេះ បា​នកើតឡើង កាលពីថ្ងៃម្សិលមិញ  ពោល នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៤ ផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong